ប៉ូលិសស្រុកស្អាងឃាត់បុរសម្នាក់ក្នុងអំពើលួច

កណ្តាល ៖ ប៉ូលិសស្រុកស្អាងបានឃាត់បុរសម្នាក់ក្នុងអំពើលួចនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៩ ព្រឹកនៅចំណុច ភូមិលេខ១ ឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហាក់ ពិសី ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែ ទីលំនៅបច្ចុប្បន្ន៖ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ 

ចំណែកជនសង្ស័យឈ្មោះ ម៉ៅ ឆាង ហៅ ម៉ាង ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន៖ ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន) វត្ថុតាងចាប់យក ធុងបាស់ ចំនួន០១ គ្រឿង, ម៉ាស៊ីនថតរូប ចំនួន០១គ្រឿង និងទូរស័ព្ទដៃម៉ាក ចុចពិល ចំនួន០១គ្រឿង។

ប៉ូលិសបន្តថា នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០៩ នៅចំណុចផ្ទះរបស់ឈ្មោះ ហាក់ ពិសី ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល មានឈ្មោះ ម៉ៅ ឆាង ហៅម៉ាង (ជនសង្ស័យ) បានចូលលួចយកបាន ធុងបាស់ ចំនួន០១គ្រឿង, ម៉ាស៊ីនថតរូបចំនួន ០១គ្រឿង, និងទូរស័ព្ទម៉ាក ចុចពិលចំនួន ០១គ្រឿង ហើយបានធ្វើការគេចខ្លួន។

ភ្លាមនោះ ឈ្មោះ ហាក់ ពិសី (ជនរងគ្រោះ) ក៏បានចូលមកផ្ទះទាន់ហើយបាន ឃើញឈ្មោះ ម៉ៅ ឆាង ហៅម៉ាង កំពុងធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិរបស់ខ្លួន ដូចនេះក៏បានស្រែហៅ បងប្អូនរស់នៅជិតខាង ជួយចាប់ឃាត់ខ្លួន (ជនសង្ស័យខាងលើ) ហើយឈ្មោះ ហាក់ ពិសី (ជនរងគ្រោះ) បានទូរស័ព្ទប្ដឹងមកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយរលំ ហើយបាននាំខ្លួនជនសង្ស័យឈ្មោះ ម៉ៅ ឆាងហៅម៉ាង មកសាកសួរនៅប៉ុស្ដិ៍រដ្ឋបាលស្វាយរលំ។

នៅចំពោះមុខសមត្ថកិច្ចស្វាយរលំ ឈ្មោះ ម៉ៅ ឆាង ហៅម៉ាង បានសារភាពថា ខ្លួនពិតជាបានចូលផ្ទះរបស់ឈ្មោះ ហាក់ ពិសី លួចយក ទ្រព្យសម្បតិ និងសម្ភារៈដូច ដែលបានរៀបរាប់ខាងលើពិតប្រាកដមែន។ ហើយកន្លងមកកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ខ្លួនធ្លាប់ចូលផ្ទះរបស់ឈ្មោះ ហាក់ ពិសី លួចបានទូរស័ព្ទដៃ ចំនួន ០៣គ្រឿង ម្ដងមកហើយ ម៉ាក អាយហ្វូន5 ចំនួន០១គ្រឿង, ម៉ាកហូវៃ ចំនួន០១គ្រឿង, ម៉ាកចុចពិលចំនួន ០១គ្រឿង។

បន្ទាប់មកបានបញ្ជូនខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីចាត់ការបន្ដតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab