រថយន្តក្រុងបើកបុកជាមួយម៉ូតូកិនខ្ទេចក្បាលបុរសម្នាក់

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបណ្តាលឱ្យស្លាប់កើតហេតុថ្ងៃ​ទី០២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៦ និង១០នាទីត្រង់ចំណុចខាងមុខផ្ទះលោកស្រីប្រាក់ ស៊ីថា លើផ្លូវលេខ21A ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះ បង្កឡើងដោយម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE-3620 អ្នកបើកបរឈ្មោះ ម៉ី សំរាំង ភេទប្រុស អាយុ៣៤ឆ្នាំ (ស្លាប់នៅកន្លែង) មានទីលំនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ បើកបរក្នុងទិសដៅពីជើងទៅត្បូង។

លុះមកដល់ចំណុចខាងលើប៉ះរថយន្តម៉ាក ASIA COSMOS ពណ៌លឿង ពាក់ស្លាក លេខ 3A-0293 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (គេចបាត់) បើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឱ្យអ្នកបើកបរម៉ូតូដួលចូលកង់រថយន្តខាងស្តាំខាងក្រោយកិនចំក្បាលបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុរថយន្តបើករហូតដល់ស្ពានតាំង ហ៊ុនរួចបានចតចោលហើយអ្នកបើកបរគេចបាត់។​ អ្នកបើកបរម៉ូតូត្រូវបានរថយន្តរបស់ស្នងការដ្ឋានខេត្តកណ្តាល ដឹកយកទៅប្រគល់ជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

ចំពោះមធ្យោបាយទាំង ២​ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅបណ្តោះអាសន្ន។ មូលហេតុមកពីអ្នកបើកបរម៉ូតូបើកបរជែងខ្វះការប្រុងប្រយ័ត្ន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab