ប៉ូលិសខណ្ឌឫស្សីកែវឃាត់ជនសង្ស័យម្នាក់ជាមួយថ្នាំញៀន ៧ កញ្ចប់

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក និងកម្លាំងប៉ូលិសខណ្ឌឫស្សីកែវ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវបេតុង ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង៩ និង៤០នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ពេជ្រ លីន ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ។ សម្ភារៈដកហូតមាន៖ ១/ក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ០១, ២/ដែកចុងស្រួចចំនួន០១, ៣/ដែកកេះចំនួន០២។ 

បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab