adverise with khmeread 0

វេ​ប​សាយ ៧ ដែល​អ្នក​ត្រូវ​ចូល​អាន​មុន​ទិវា​នៃ​ក្តី​ស្រឡាញ់​ចូលមក​ដល់​

​    ​ទិវា​នៃ​ក្តី​ស្រឡាញ់ (Valentine’s Day) គឺជា​ពេលដែល​ក្តី​ស្រឡាញ់​ត្រូវបាន​អបអរ និង​គោរព​។ ប្តី​ប្រពន្ធ​និង​គូស្នេហ៍​រំពឹង​និង​រៀបចំ​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​នេះ ដោយ​បង្ហាញ​វា​តាមរយៈ​ការបញ្ចេញ​នូវ​អំពើ​នៃ​ក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស​។ ទោះយ៉ាងណា បើ​និយាយ​ដល់​ប្រអប់​រូប​បេះដូង​រាប់មិនអស់ និង​ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​ពោរពេញ​ដោយ​មនុស្ស សូម្បី​គូស្នេហ៍​ស្មោះស្ម័គ្រ​ប្តូរផ្តាច់​ក៏​នឹងមាន​អារម្មណ៍​ធុញទ្រាន់​ដែរ​។ ចុះ​ទីកន្លែង​ណា​ទៅ​ដែល​អ្នក​អាច​ទាញ​បាន​នូវ​គំនិត​ថ្មីៗ​សម្រាប់​ទិវា​នៃ​ក្តី​ស្រឡាញ់​?

​    ​តើ​អ្នកត្រូវការ​បន្ថែម​អ្វីដែល​ពិសេស​មួយចំនួន​ដើម្បី​បំពេញ​ពីលើ​ទម្លាប់​នៅ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​របស់​អ្នក​ដែរឬទេ​? មាន​វិធី​ពិសេស​ជាច្រើន​ដើម្បី​បង្ហាញ​គូស្នេហ៍​របស់​អ្នក​ជាមួយនឹង​គំនិត​ដ៏​ពិសេស​នៅ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​។

​    ​ជាមួយនឹង​ការជួយ​បន្តិចបន្តួច​ពី​វេ​ប​សាយ​ខាងក្រោម​នេះ អ្នកនឹង​អាច​រកឃើញ​វិធី​ថ្មី​ឆ្លាត​វៃ និង​ប្លែក​ដើម្បី​ប្រាប់​មនុស្ស​ពិសេស​របស់​អ្នក​ថា "​បង​ស្រឡាញ់​អូន​" នៅ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​។ វេ​ប​សាយ​កំពូលៗ​ខាងក្រោម​នេះ​នឹង​ផ្តល់នូវ​តម្រុយ គំនិត និង​ព័ត៌មាន​ល្អៗ ដែល​អាចធ្វើឱ្យ​ផែនការ​ជាមួយនឹង​មនុស្ស​ពិសេស​ទទួលបាន​ជោគជ័យ​។

​    ​១. វេ​ប​សាយ My Dear Valentine
​    ​My Dear Valentine គឺជា​វេ​ប​សាយ​អំពី​ស្នេហា និង​ប្រលោម​លោកធំ​បំផុត​តាំងពី​ឆ្នាំ ១៩៩៩ មក ដោយ​វា​បានផ្តល់​នូវ​សារ សម្រង់​សម្តី លិខិត កាត​ជូនពរ តម្រុយ រូបមន្ត និង​អ្វីៗ​ជាច្រើន​ទៀត​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​។

​    ​២. វេ​ប​សាយ History.com ដើម្បី​ស្វែងយល់​អំពី​ទិវា​នៃ​ក្តី​ស្រឡាញ់ ឬ Valentine’s Day
​    ​អ្នក​អាច​ស្វែងរក​ព័ត៌មាន​លម្អិត​ពី​វេ​ប​សាយ​ប្រវត្តិសាស្ត្រ History Channel អំពី​ប្រវត្តិ​ពិត​របស់​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​។

​    ​៣. វេ​ប​សាយ Askmen.com ដើម្បី​ស្វែងយល់​អំពី​ការណែនាំ​របៀប​ទិញ​កាដូ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់
​    ​មិន​ថា​អ្នកជា​មនុស្ស​ចូលចិត្ត​ដើរ​ផ្សារ​ឬក៏​អត់​នោះទេ ការណែនាំ​ក្នុង​វេ​ប​សាយ​នេះ​នឹង​ផ្តល់នូវ​គំនិតល្អ​អំពី​ការទិញ​កាដូ​សម្រាប់​ទំនាក់ទំនង​ស្នេហា​នៅ​ដំណាក់កាល​ដ៏​សំខាន់​។

​    ​៤. វេ​ប​សាយ The Holiday Zone សម្រាប់​យកទៅ​បង្ហាញ​ក្មេងៗ​នៅ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​
​    ​វេ​ប​សាយ​នេះ​ផ្តល់ជូន​នូវ​ប្រភព​សិក្សា​ឥតគិតថ្លៃ​សម្រាប់​ប្រើ​នៅ​វ័យ​កុមារ និង​វ័យ​ចូលរៀន​សាលាបឋមសិក្សា​។ វេ​ប​សាយ​នេះ​មាន​បញ្ចូល​នូវ​ល្បងប្រាជ្ញា ហ្គេម សិល្បៈ និង​ការច្នៃ​ដោយ​ដៃ លំ​ហាត់​យល់ដឹង​ក្នុង​ការអាន​ភាសា​អង់គ្លេស ប្រធានបទ​ពិភាក្សា ELL និង​សកម្មភាព​សិល្បៈ​ភាសា​ជាដើម​។

​    ​៥. វេ​ប​សាយ Cuorhome.net
​    ​វេ​ប​សាយ Cuorhome.net ផ្តល់នូវ​គំនិត​ច្នៃប្រឌិត​, ឃ្លី​ប​សិល្បៈ​, រូប Background ស្អាតៗ​, E-card និង Theme រូប​បេះដូង​ស្អាតៗ​ដែល​បង្ហាញ​ពី​ក្តី​ស្រឡាញ់ និង​ស្នេហា​។

​    ​៦. វេ​ប​សាយ Links 2 Love
​    ​វេ​ប​សាយ Links 2 Love ភ្ជាប់​អ្នក​ទៅរក Card, គូ​ប៉ុង​, រូបមន្ត​អំពី​វិធី​ធ្វើ​អ្វីៗ​ជាច្រើន​, និង​គំនិតល្អ​សម្រាប់​សេចក្តីស្នេហា​ប្រចាំឆ្នាំ​របស់​អ្នក​។

​    ​៧. វេ​ប​សាយ Teaching Heart
​    ​រាល់​អ្វីដែល​គ្រូបង្រៀន​ភាសា​អង់គ្លេស​ត្រូវការ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ វេ​ប​សាយ Teaching Heart អាច​ផ្តល់ជូនបាន​នូវ​គំនិត​ទាក់ទង​មេរៀន​ល្អៗ ដែល​អាច​ព្រី​ន​ចេញ​ក្រៅ​បាន រួមទាំង​មេរៀន​ទាក់ទង​នឹង​រូបភាព Theme ស្អាតៗ​ជាច្រើន​៕

adverise with khmeread

មតិយោបល់