ឃាត់ខ្លួនជនសង្ស័យ៥នាក់គំរាមប្លន់យកកាបូបនិងទូរស័ព្ទដៃម្តុំកន្លែងហាត់ប្រាណ

ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកយុត្តិធម៌ខណ្ឌដូនពេញ បានសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង៣ រសៀល ពីបទលួចមានស្ថានទម្ងន់ទោស យកកាំបិតប៉័ងតោគំរាមប្លន់យកកាបូប និងទូរស័ព្ទដៃ។

ប៉ូលិសនិយាយថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៤ទៀបភ្លឺ នៅលើចំណុចថ្មម៉ាប មាត់ទន្លេ ម្តុំកន្លែងហាត់ប្រាណ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានជនសង្ស័យ៥នាក់បានធ្វើសកម្មភាពយកកាំបិតប៉័ងតោគំរាមប្លន់យកកាបូប និងទូរស័ព្ទដៃ។

ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ៖ ទី១ឈ្មោះ មុំ ភ័ក្រ្ត ហៅទីន ភេទប្រុស អាយុ២៩ឆ្នាំ, ទី២ឈ្មោះ យ៉េង សីហា ហៅប្រុស ភេទប្រុស អាយុ២១ឆ្នាំ, ទី៣ឈ្មោះ ធឿន សាវី ភេទប្រុស អាយុ១៨ឆ្នាំ, ទី៤ឈ្មោះ ជួប សុភ័ក្រ្ត ភេទប្រុស អាយុ១៨ឆ្នាំ និងទី៥ឈ្មោះ ឃិន ដារិទ្ឋសិទ្ឋិរាជ ភេទប្រុស អាយុ១៨ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង ០៥ កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread