Mamadou Sakho: ក្រុម Crystal Palace ត្រូវតែគាំទ្រលោក Frank de Boer បើទោះបីជាក្រុមនេះចាប់ផ្តើមមិនបានល្អក៏ដោយ

          ក្នុងខណ:ពេលដែលគ្រូបង្វឹកលោក Frank de Boer កំពុងទទួល​រងការ​រិះ​គន់ប៉ន្តែលោកបាន​ទទួល​ការ​គាំទ្រ​ពី​ខ្សែការពារចំណូលថ្មី​ Mamadou Sakho ដែល​ទើប​ផ្ទេរពី Liverpool ក្នុងតម្លៃ២៦លានផោនមកកាន់ក្លឹប Crystal Palace ។

          បន្ទាប់ពី​ជួយក្រុម Palace រក្សាកៅអីកាលពីរដូវកាលមុន Sakho ដែល​ដើរ​តួនាទីសំខាន់ បន្ទាប់ពីលេងខ្ចីជើងតាំងពីខែមករា​នោះនឹង​ចូលរួមឡើងវិញ​ជា​មួយ​​ Palace ដែល​ចាប់ផ្តើមមិនបានល្អក្រោមការដឹកនាំរបស់​លោក Frank។

          ក្រុម Crystal Palace បានប្រកួតចាញ់​បីប្រកួត​នៅក្នុងលីក​ ដោយ​រកមិន​បាន​១គ្រាប់សោះ ខណៈ​ពួកគេ​មានការពិបាកក្នុងការ​សម្របខ្លួន​តាម​ទម្រង់លេង​របស់គ្រូបង្វឹក​សញ្ជាតិហូឡង់​រូប​នេះ ។

          Sakho បាននិយាយថា “​ខ្ញុំគិតថា យើងមាន​គ្រូបង្វឹក​ល្អដែលមានបទ​ពិ សោធ​ច្រើន។ គាត់​មាន​បច្ចេកទេសបាល់ទាត់ថ្មីនិង​ក្រុមគ្រាន់តែ​សម្រប​ខ្លួន​ទៅ​នឹងទម្រង់លេង​របស់គាត់”។

          Sakho បាន​បញ្ជាក់ថា “​ខ្ញុំមានទំនុកចិត្ត​។ យើង​មាន​ក្រុម​ល្អ​ ដូច្នេះ​យើង​គ្រាន់តែត្រូវការ​ធ្វើការងារឲ្យសកម្ម​ហើយ​ខ្ញុំគិត​ថា អ្វីៗនឹងប្រសើរ​ជាងនេះនៅ ពេលឆាប់ៗ”៕

adverise with khmeread