បុរស ៩ នាក់ត្រូវបានបណ្តេញចេញពីយន្តហោះអេស្ប៉ាញ បន្ទាប់ពីនាំគ្នាលេងសើច ដោយស្រែកពាក្យថា "Allahu Akbar"

បុរសប្រាំបួននាក់ត្រូវបានបណ្តេញចេញពីជើងហោះហើរព្រឹកព្រលឹមមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ឆ្ពោះដំណើរទៅកាន់ទីក្រុងម៉ាឌ្រីតអេស្ប៉ាញ បន្ទាប់ពីសមាជិកម្នាក់ក្នុងចំណោមពួកគេបានស្រែកថា "Allahu Akbar" ("ព្រះគឺអស្ចារ្យបំផុត" ដែលតែងប្រើប្រាស់ដោយពួកសកម្មជនរាល់ការធ្វើអត្តឃាតអ្វីមួយ) ជាលក្ខណៈកំប្លែងលេង។

ជើងហោះហើរ ដែលរៀបនឹងចេញដំណើរពីទីអាកាសយានដ្ឋាន​ Zaventem ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នៅឯវេលាម៉ោង ៧ក្នុងតំបន់អឺរ៉ុបព្រឹកកាលពីម្សិលមិញ ត្រូវបានពន្យារពេលសម្រាប់រយៈពេលជាច្រើនម៉ោង ខណៈអ្នកដំណើរទាំងអស់ត្រូវបានបង្គាប់ឱ្យចាកចេញ បន្ទាប់ពីភាពភ័យខ្លាច។

មន្រ្តីប៉ូលិសបានទទួលស្គាល់ឧបទ្ទវហេតុនេះ បញ្ជាក់ទៅកាន់ទូរទស្សន៍ VTM Nieuws ថា បុរសទាំងប្រាំបួននាក់នោះ គឺសុទ្ធតែសញ្ជាតិបែលហ្ស៊ិកទាំងអស់។

បុរសទាំងនេះបានចូលរួមធ្វើដំណើរក្នុងជើងហោះហើរ Ryanair ដែលមានគម្រោងឆ្ពោះទៅកាន់ទីក្រុងម៉ាឌ្រីត ពេលដែលសមាជិកម្នាក់ក្នុងចំណោមពួកគេត្រូវបានឮស្រែកថា "Allahu Akbar" និងបានបង្ហាញថាមានគ្រាប់បែកនៅលើយន្តហោះ។

លោក Peter De Waele ដែលជាមន្រ្តីប៉ូលិសមួយរូបបានប្រាប់ទៅ VTM Nieuws ថា "អ្នកគ្រប់គ្រងជើងហោះហើរនេះបានបដិសេធទទួលយកមនុស្សទាំងប្រាំបួននាក់នេះ។ ម្នាក់ក្នុងចំណោមពួកគេគឺជាមនុស្សលេងសើចដ៏ល្ងីល្ងើបំផុតម្នាក់ និងបានស្រែកថា "Allahu Akbar"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab