លេចធ្លាយដំណឹងថា Brad Pitt និង Angelina Jolie វិលមករួមរស់ជាមួយគ្នាជាថ្មី ហើយឱបគ្នាទាំងទឹកភ្នែករហាម!

មានការអះអាងថា លោក Brad Pitt និងលោកស្រី Angelina Jolie បានរួមរស់ជាមួយគ្នាវិញបន្ទាប់ពីទទួលការប្រឹក្សាខាងស្មារតីដ៏ខ្លាំងក្លា។ នេះបើតាមវេបសាយ The Sun ចេញផ្សាយថ្ងៃអាទិត្យទី៣កញ្ញានេះ។

អ្នកទាំងពីរបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនៅពេលពួកគេប្រកាសពីការបែកបាក់កាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីរស់នៅជាមួយគ្នា ១២ ឆ្នាំនិងជីវិតអាពាហ៍ពិពាហ៍ពីរឆ្នាំ។

ប៉ុន្តែអំឡុងពេលលែងលះរបស់ពួកគេ តារាហូលីវូដទាំងពីរបានជួបមុខគ្នាជាលើកដំបូង និងសម្រេចចាប់ផ្ដើមទំនាក់ទំនងជាថ្មីម្តងទៀត។

ជីវប្រវត្តិវិទូរបស់គូស្នេហ៍ទាំងពីរគឺលោក Ian Halperin បានប្រាប់ MailOnline អំពីការជួបជុំសាជាថ្មីនេះនៅផ្ទះមិត្តម្នាក់របស់ពួកគេនៅហូលីវូដ យ៉ាងដូច្នេះថា "Brad បានបោះជំហានមុនហើយបន្ទាប់មកពួកគេបានចាប់ដៃគ្នាទៅវិញទៅមក។ មានការស្រក់ទឹកភ្នែកជាច្រើន មិនមានអ្វីនៅលើតុទេ ពួកគេបានអង្គុយនៅតុនោះពីរនាក់ ហើយបន្ទាប់មកចូលក្នុងផ្ទះដ៏ស្អាតនេះ។ នៅពេលនោះ ពួកគេបានសម្រេចចាប់ផ្ដើមជាថ្មី។ ពេលនោះគឺជាការជួបជុំដ៏ជិតស្និទ្ធដែលបង្ហាញពីការចាប់ផ្ដើមនៃផ្លូវថ្មីក្នុងទំនាក់ទំនងរបស់ពួកគេ"។

ជីវប្រវត្តិវិទូរូបនេះបានបន្ថែមថា Angelina និង Brad កំពុងធ្វើការដើម្បីជួបជុំគ្នាម្ដងទៀត ហើយបានសម្រេចឆ្លងកាត់ការស្ដារឡើងវិញដ៏ល្អិតល្អន់ និង ទទួលយកវគ្គផ្តល់ប្រឹក្សាខាងស្មារតីដ៏ខ្លាំងក្លាដើម្បីជួយទំនាក់ទំនងរបស់ពួកគេមកដូចដើមវិញ៕

adverise with khmeread