ស្ដាប់ឃាតករ!!! ពីមូលហេតុសម្លាប់កូនស្រី, ឪក្មេក និងរំលោភម្តាយក្មេក...

កំពង់ស្ពឺ ៖ ប៉ូលិសរាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង និងកំពង់ស្ពឺ បានសហការ ឃាត់ខ្លួនជនល្មើសឈ្មោះ អង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ កញ្ញា ២០១៧ វេលា ម៉ោង០៦ និង៣០នាទីនេះ។

ប៉ូលិសនិយាយថា ជនល្មើសនេះបានបានប្រព្រឹត្តបទល្មើស យ៉ាងឃោរឃៅ បំផុត គឺរំលោភម្តាយក្មេកនៅខេត្តស្វាយរៀង នៅថ្ងៃទី០២ កញ្ញា ២០១៧ វេលាម៉ោង០៩ និង៣០នាទី បន្ទាប់មករឹតកសម្លាប់កូនស្រីអាយុ២ឆ្នាំ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយទៅច្របាច់កសម្លាប់ឪពុកក្មេក នៅមន្ទីរពេទ្យសម្តេចម៉ែ ខេត្តស្វាយរៀង។

ជនល្មើសត្រូវបានប្រគល់ឱ្យស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ក្នុងករណីនេះលោកស្នងការប៉ូលិសរាជធានីភ្នំពេញ បានជូនថវិកា១ លានរៀល មកនគរបាលខេត្តកំពង់ស្ពឺ ដើម្បីលើកទឹកចិត្ត។

គួររំលឹកថា មានករណីបុរសម្នាក់ជាឪពុកបានធ្វើសកម្មភាពរឹតកសម្លាប់កូនស្រីខ្លួនឯងដឹងកើតហេតុកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃ០២ កញ្ញា ២០១៧ នៅបន្ទប់ជួល១០៩ ផ្ទះគ្មានលេខ ក្រុម២ ផ្លូវបេតុង ភូមិសង្កាត់ដង្កោ ខណ្ឌដង្កោបន្ទាប់ពីមានការប្តឹងលែងលះប្រពន្ធរួចមក។

ប៉ូលិសមូលដ្ឋាននិយាយថា សពឈ្មោះពេជ្រ ចរិយា អាយុ២ឆ្នាំ ភេទស្រី មានទីលំនៅផ្ទះជួលខាងលើ។ចំណែកជនសង្ស័យឈ្មោះអន សំណាងអាយុ២៣ឆ្នាំមុខរបរ មិនពិតប្រាកដទីលំនៅ បន្ទាប់ពីរឹតកសម្លាប់រួចហើយ បានធ្វើដំណើរទៅខេត្តស្វាយរៀងសម្លាប់ឪពុកក្មេកនិងរំលោភម្តាយក្មេក រួចហើយបានគេចខ្លួនបាត់។

ពេលនេះឈាមស្រែកស្បែកហៅ អា នរកម្នាក់នេះ (អ្នកស្រុកហៅ) ត្រូវបានប៉ូលិសវ៉ៃខ្នោះចាត់ការតាមច្បាប់៕

 


adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab