adverise with khmeread 0

គន្លឹះ​ទាំង ៥ នេះ​នឹង​ជួយ​ភ្នែក​របស់​អ្នកមាន​សុខភាព​ល្អ និង​មើលឃើញ​ច្បាស់​ល្អ​

​    ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​រស់នៅ​ដោយមាន​សុខភាព​ល្អ ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​។ ការរក្សា​សុខភាព​រាង​កាយ​បានល្អ​មានន័យថា​ភ្នែក​របស់​អ្នក​ក៏មាន​សុខ​ភាពល្អ​ដូចគ្នា​។ មាន​វិធី​ងាយៗ​មួយចំនួន ដែល​អ្នក​អាច​ប្រើ​បាន​ដើម្បី​រក្សា​ភ្នែក​ឱ្យមាន​សុខភាព​ល្អ​។

​    ​១. រឿង​សំខាន់បំផុត​សម្រាប់​សុខភាព​ល្អ​គឺ​របប​អាហារ
​    ​ការទទួល​ទាន​បន្លែ​ស្លឹក​បៃតង​ជួយ​រួមចំណែក​យ៉ាងច្រើន​ដល់​ការជំរុញ​សុខភាព​ភ្នែក​របស់​អ្នក​។ បន្លែ​ទាំងនោះ​មានដូចជា ស្ពៃ​ប្រូ​ខូ​លី (Broccoli), ស្ពៃ​ស្ពី​ណា​ច់ (Spinach), សណ្តែកខៀវ ដែល​សុទ្ធសឹង​ជា​អាហារ​ល្អ​ដល់​ភ្នែក ព្រោះ​វា​ផ្ទុក​គ្រឿងផ្សំ​ជាច្រើន​សម្រាប់​រក្សា​ភ្នែក​ឱ្យមាន​សុខភាព​ល្អ​។ ក្រៅពីនេះ វា​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន ដែល​ជួយ​កាត់បន្ថយ​ឱកាស​ក្នុង​ការកើត​ជំងឺភ្នែកឡើងបាយ​។​

​    ​២. ទទួលទាន​ជាតិ​វីតាមីន A ឱ្យបាន​គ្រប់គ្រាន់​
​    ​កង្វះ​វីតាមីន A នឹង​បណ្តាលឱ្យ​ខ្វាក់មាន់ ហើយ​កង្វះ​វីតាមីន​នេះ​ក៏​មិនល្អ​ដល់​សុខភាព​ជារួម​របស់​អ្នក​ដែរ​។ អាហារ​ដែល​ផ្ទុក​វីតាមីន A មានដូចជា ការ៉ុត ដំឡូង​ផ្អែម បន្លែ និង​ផ្លែឈើ​។

​    ​៣. បន្ថយ​ការធ្វើការ​មុខ​កុំព្យូទ័រ​
​    ​អ្នក​គួរ​ចំណាយពេល​សម្រាក​ខ្លះ​ពីមុខ​អេក្រង់​កុំព្យូទ័រ ព្រោះ​បើកាលណា​នៅមុខ​កុំព្យូទ័រ​យូរពេក​ភ្នែក​របស់​អ្នកនឹង​ចាប់ផ្តើម​រោយ និង​ឆាប់​ស្ងួត​ផងដែរ ដូចនេះ​មិនយូរ​មិនឆាប់​ទេ​អ្នកនឹង​ត្រូវ​កាត់​វ៉ែនតា​ជាមិនខាន​។

​    ​៤. ទទួលទាន​ទឹកដោះ និង​បាយ​ឱ្យបាន​ច្រើន​
​    ​ទឹកដោះ និង​បាយ​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ដែល​ល្អ​សម្រាប់​ភ្នែក ដូច្នេះ​អ្នក​ចាំបាច់​ត្រូវតែ​រក្សា​តុល្យភាព​របប​អាហារ​របស់​អ្នក​ជាមួយនឹង​ការ​ទទួលទាន​ទឹកដោះ និង​បាយ​ឱ្យបាន​គ្រប់គ្រាន់​រៀងរាល់ថ្ងៃ​។

​    ​៥. លំ​ហាត់ប្រាណ​
​    ​ការទទួល​ទាន​អាហារ​ល្អ​ដល់​សុខភាព​នៅ​មិនទាន់​គ្រប់គ្រាន់​នោះទេ អ្នក​ចាំបាច់​ត្រូវតែ​ធ្វើ​លំ​ហាត់ប្រាណ​ផងដែរ​។ នេះ​គឺ​ព្រោះតែ​រាងកាយ​ដែលមាន​សុខភាព​ល្អ​ក៏​ជួយ​ឱ្យ​ភ្នែកមាន​សុខ​ភាពល្អ​ដូចគ្នា​៕

 

adverise with khmeread
ប្រភព៖ អ៊ី​ត​ហ៊ែ​ល​ស៊ី​ផ្លាន​

អ្នកនឹងចូលចិត្ត

មតិយោបល់