ជំទប់ទី២ឃុំទីងចាក់ត្រូវប៉ូលិសវ៉ៃខ្នោះពាក់ព័ន្ធករណីលួចម៉តូ

រតនគិរី ៖ បុរសម្នាក់ជាជំទប់ទី២ ឃុំទីងចាក់ត្រូវប៉ូលិសចាប់ខ្លួនក្នុងករណីចោរកម្ម លួចម៉ូតូ០១គ្រឿង នៅចំណុចភូមិតាស៊ុយ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរីនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៦ និង២៣នាទី។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ប៉ាន់ សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។ 

បន្ទាប់ពីទទួលបានពាក្យបណ្តឹង ប៉ូលិសបានស្រាវជ្រាវរកឃើញម៉ូតូនៅផ្ទះជនសង្ស័យឈ្មោះ វ៉ាត់ សារឿន ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិ ខ្មែរមានតួនាទីជាជំទប់ទី២ នៃឃុំទីងចាក់ និងមុខរបរ ជាជាងជួសជុលម៉ូតូ រស់នៅភូមិទុយឃុំ ទីងចាក់ស្រុកបរកែវ ខេត្តរតនគិរី។

បច្ចុប្បន្នកម្លាំងជំនាញខេត្តសហការជាមួយកម្លាំងអធិការស្រុកបរកែវកំពុងធ្វើការ ស្រាវជ្រាវដកហូតនិងឃាត់ខ្លួនតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab