ប្រពន្ធស្តីឱ្យប្ដី "បើមិនឈប់ផឹកស្រាទេ..." ប្ដីអន់ចិត្តយកកាំភ្លើងច្នៃបាញ់សម្លាប់ខ្លួន តែមុនពេលស្លាប់...

ប៉ៃលិន៖ មានករណីបុរសម្នាក់យកកាំភ្លើងច្នៃបាញ់សម្លាប់ខ្លួននៅចំណុចលើភ្នំស្រង់មានជ័យ ស្ថិតក្នុងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១ និង៤៥ នាទី រសៀលកន្លងទៅនេះ។

ប៉ូលិសនិយាយថា ជនរងគ្រោះមានឈ្មោះ ហេង រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។

ក្រោយពេលទទួលបានព័ត៌មានកម្លាំងជំនាញបាន ចុះធ្វើកោសល្យវិច័យបានរកឃើញថា ជនរងគ្រោះគឺបានធ្វើអត្តឃាតខ្លួនឯងដោយប្រើប្រាស់អាវុធខ្លីកែច្នៃប្រើគ្រាប់វ៉ានឌឺឡុង បានបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន។ កាំភ្លើងនោះមានជាប់សំបកកន្ទុះក្នុងកាណុងដែល នៅក្បែរសាកសព។

មូលហេតុបណ្តាលមកពីមានការអន់ចិត្ដនឹងប្រពន្ធស្តីបន្ទោសរឿងផឹកស្រា ព្រមទាំងពាក្យសម្ដីប្រពន្ធថា "បើមិនឈប់ផឹកស្រាទេឱ្យជនរងគ្រោះទៅរស់នៅផ្ទះឪពុកម្តាយវិញនៅឯខេត្តកំពង់ឆ្នាំងវិញទៅ"។

ប្រភពបន្តថា មុនពេលស្លាប់ប៉ុន្មានម៉ោង ជនរងគ្រោះក៏បានខលទូរស័ព្ទផ្តែផ្តាំប្រពន្ធនិងអ្នកនៅចាំចម្ការជួយមើលកូនឱ្យផង។

ក្រោយពីស្រាវជ្រាវ និងធ្វើកោសល្យវិច័យរួចមក ការវាយតម្លៃឱ្យថាពិតជាករណីធ្វើអត្តឃាតដោយខ្លួនឯង ពិតប្រាកដមែន៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab