ចូលី នាំកូនទាំង ៦ នាក់ព្រមទាំងកុមារីស្រីម៉ុចចូលរួមការដាក់បញ្ចាំងរឿង "ដំបូង​ពួកគេសម្លាប់​ឪពុក​របស់​ខ្ញុំ" នៅមហោស្រពភាពយន្ត នៅសហរដ្ឋអាមេរិក

លោកស្រីចូលីកាលពីថ្ងៃអាទិត្យទី៣កញ្ញាបានចូលរួមមហោស្រពភាពយន្តក្រុង Telluride រដ្ឋខូឡូរ៉ាដូ ដើម្បីដាក់បញ្ចាំងភាពយន្តដែលផ្អែកលើសាច់រឿងពិត គឺរឿង "ដំបូង​ពួកគេសម្លាប់​ឪពុក​របស់​ខ្ញុំ"។

តារាហូលីវូដរូបនេះលើកគ្នាទាំងគ្រួសារតែម្តងដើម្បីចូលរួម គឺកូនៗទាំង ៦ នាក់របស់គាត់ លើកលែងតែលោកប្រ៊ែត ភីត ប៉ុណ្ណោះ ដែលមានជម្លោះក្តីក្តាំលែងលះកាលពីឆ្នាំមុន។

ភាពយន្តនេះគឺផ្អែកលើសៀវភៅនិពន្ធដោយលោកស្រី អ៊ុង លឿង ដែលជាសកម្មជនសិទ្ធិមនុស្ស រួចរស់ជីវិតពីរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា និងក្រោយមកបានរត់គេចខ្លួនទៅអាមេរិក នៅអាយុ១០ឆ្នាំ។

កូនប្រុសរបស់លោកស្រីចូលី គឺ ម៉ាដដុក ជីវ័ន្ត ចូលីភីត អាយុ ១៦ ឆ្នាំ គឺជាកូនប្រុសមានដើមកំណើតនៅកម្ពុជា និងជាផលិតករប្រតិបត្តិនៃភាពយន្តនេះផងដែរ ដោយបានជួយរៀបចំគម្រោងថតរឿងនេះឡើង ចាប់តាំងពីបានម្តាយខ្លួនរៀបរាប់អំពីដំណើររឿងខ្មែរក្រហមឱ្យស្តាប់តាំងពីតូច។

ចូលី ដែលជាជ័យលាភីពានរង្វាន់អូស្ការ បានដឹកនាំ ផលិត និងសហនិពន្ធ ភាពយន្តមួយនេះឡើយ។

កុមារីស្រីម៉ុច និងលោកស្រីអ៊ុង លឿង ក៏មានវត្តមានក្នុងពិធីដាក់បញ្ចាំងនេះផងដែរ។

គួររំលឹកថា រឿង "ដំបូង​ពួកគេសម្លាប់​ឪពុក​របស់​ខ្ញុំ" នឹងដាក់បញ្ចាំងលើ Netflix នៅថ្ងៃទី ១៥ កញ្ញាខាងមុខនេះ៕ ប្រភព៖ឞរទេស

adverise with khmeread