រដ្ឋមន្ត្រីការបរទេសអង់គ្លេសព្រមានលោកស្រីស៊ូជី ជុំវិញអំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ា

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក បូរីចនសុនបានព្រមានលោកស្រី អ៊ុងសានស៊ូជី ថា ការប្រព្រឹត្តិដាក់ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាដូចសព្វថ្ងៃ កំពុងធ្វើឱ្យកេរ្តិ៍ឈ្មោះប្រទេសមីយ៉ាន់ម៉ាអាប់ឱន។ នេះបើតាមប្រភព BBC កាលពីថ្ងៃអាទិត្យទី៣កញ្ញា។

លោក ចនសុន បានអំពាវនាវលោកស្រីស៊ូជីឱ្យប្រើប្រាស់គុណភាពដ៏ពិសេសរបស់គាត់ដើម្បីបញ្ចប់ការរើសអើងមូស្លីមនៅរដ្ឋរ៉ាឃីន។

អំពើហិង្សានៅរដ្ឋរ៉ាឃីនបានផ្ទុះឡើងជាងមួយសប្ដាហ៍ហើយជាមួយជនភៀសខ្លួនប្រមាណ ៥៨.០០០ នាក់បានគេចទៅប្រទេសបង់ក្លាដែស។ មនុស្សជាង ១០០ នាក់បានស្លាប់ក្នុងអំពើហិង្សានេះ។

ប្រជាជនរ៉ូហ៊ីងយ៉ាអះអាងថា កងកម្លាំងសន្តិសុខនិងក្រុមអ្នកកាន់ព្រះពុទ្ធសាសនាបានដុតភូមិរបស់ខ្លួន។

មន្ត្រីសន្តិសុខនៅប្រទេសមីយ៉ាន់ម៉ាអះអាងថា ពួកគេកំពុងឆ្លើយតបទៅនឹងការវាយប្រហារលើប៉ុស្តិ៍ប៉ូលិសជាង ២០ ដោយពួកសកម្មប្រយុទ្ធមូស្លីមរ៉ូហ៊ីងយ៉ា។

រដ្ឋរ៉ាឃីន ដែលជាតំបន់ក្រីក្របំផុតនៅប្រទេសមីយ៉ាន់ម៉ា ជាជម្រកជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់។ ពួកគេបានប្រឈមការធ្វើទុក្ខបុកម្នេញជាច្រើនទសវត្សរ៍នៅក្នុងប្រទេសដែលមានអ្នកកាន់ព្រះពុទ្ធសានាច្រើនលើសលប់នេះ ជាកន្លែងដែលពួកគេមិនត្រូវបានចាត់ទុកជាពលរដ្ឋពេញសិទ្ធិ៕ ប្រភព៖BBC

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab