មិននឹកស្មានទឹក និងអំបិល ជួយព្យាបាលមុនខ្ទុះងាយយ៉ាងនេះសោះ!

មនុស្សគ្រប់រូបស្អប់បំផុតកើតមុន ហើយពួកគេចង់បានមុខស្អាតល្អឥតខ្ចោះ ប៉ុន្ដែតើយើងនឹងធ្វើអ្វីនៅពេលមុនខ្ទុះ និងមុនក្បាលសនៅតែចេញមកលើមុខ? មុនកើតឡើងដោយសារតែស្បែករបស់អ្នកមានខ្លាញ់។ ខ្លាញ់ច្រើនធ្វើឱ្យស្ទះរន្ធញើស និងជាប់ក្នុងរន្ធញើស ដែលនាំឱ្យកើតបាក់តេរី។ មូលហេតុធំបំផុតធ្វើឱ្យស្បែកខ្លាញ់រួមមាន អតុល្យភាពអ័រម៉ូន របបអាហារអន់ និងខ្វះអនាម័យ។ អ្នកអាចគ្រប់គ្រងខ្លាញ់លើស្បែកបានដោយរក្សាអនាម័យឱ្យបានត្រឹមត្រូវ និងបរិភោគអាហារមានជីវជាតិគ្រប់គ្រាន់។

យ៉ាងណាមិញ អ្នកអាចព្យាបាលស្បែកកើតមុនតាមរយៈវិធីងាយខាងក្រោមនេះ។

* អំបិល និងទឹក
លាយអំបិលនិងទឹកឱ្យសមាមាត្រនឹងគ្នា (ឧទាហរណ៍៖ ទឹក ១ ស្លាបព្រាបាយ អំបិល១ស្លាបព្រាកាហ្វេ)។ លាងមុខរបស់អ្នកជាមួយនឹងសាប៊ូលាងមុខ បន្ទាប់មកលាងមុខចេញជាមួយនឹងទឹកក្ដៅឧណ្ហៗដើម្បីបើករន្ធញើស។ យកដៃបៀកអំបិលប៉ិៗលាបលើមុខ ម៉ាស្សាថ្នមៗ និងទុកចោល ១៥ នាទី។ ក្រោយ ១៥ នាទី លាងមុខចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ បន្ទាប់មកលាងមុខជាមួយនឹងទឹកត្រជាក់ដើម្បីបិទរន្ធញើស។ បន្ទាប់មកទៀតយកកន្សែងស្អាតជូតមុខ និងលាបប្រេងជាតិសំណើមគ្មានសារធាតុខ្លាញ់។ អនុវត្តឱ្យបានញឹកញាប់៕

adverise with khmeread