ពួកចោរមួយក្រុមយកដុំឥដ្ឋប្លន់យកម៉ូតូបានសម្រេចពីគូសង្សារ ២ នាក់

ភ្នំពេញ ៖ សង្សារ២នាក់បានជិះម៉ូតូឌុបគ្នាដើរលេង មកដល់កន្លែងស្ងាត់ស្រាប់តែមានជនសង្ស័យមួយក្រុមគ្នា៥នាក់ជិះម៉ូតូ២គ្រឿងជិះមកក្បែរកៀរម៉ូតូជនរងគ្រោះឱ្យឈប់ហើយយកដុំឥដ្ឋគប់ ធ្វើឱ្យជនរងគ្រោះភ័យរត់ចោលម៉ូតូ ឃើញដូច្នេះជនសង្ស័យបានលើកយកម៉ូតូជិះចេញបាត់តែម្តង។

អំពើប្លន់នេះកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី០៣ កញ្ញា ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខការ៉ាស់សាំងសាវីមិច ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ប៉ុត ចំរ៉ុង អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ។​ ចំណែកម៉ូតូដែលក្រុមប្លន់បានម៉ាក ហុងដាឌ្រីមស៊េរី ២០១៦ ពណ៌ខ្មៅ 1FR-1705។

តាមការបំភ្លឺពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានឌុបសង្សារចេញពីផ្ទះនៅបុរីសន្តិភាព២ ក្នុងគោលបំណងដើរលេង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូ២គ្រឿង ១ គ្រឿងម៉ាកហុងដាឌ្រីម០១៦ និង១គ្រឿងទៀតហុងដាឌ្រីម០១៧ ជិះមកក្បែរម៉ូតូរបស់ខ្លួនហើយមើលមុខ ហើយធ្វើជាជិះហួសបន្តិច រួចក៏កៀរម៉ូតូខ្លួនឱ្យឈប់ធ្វើសកម្មភាពយកដុំឥដ្ឋគប់លើខ្លួន។

ឃើញដូច្នេះធ្វើជនរងគ្រោះភ័យនាំគ្នារត់២នាក់សង្សារ ដោយទុកសោនៅជាប់ម៉ូតូ ដោយឱកាសល្អស្ងាត់គ្មានអ្នកឃើញជនសង្ស័យបានលើកម៉ូតូរបស់ខ្លួនជិះចេញបាត់តែម្តង។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុក៏នាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ ដើម្បីកំណត់មុខសញា្ញស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab