ប្រសិនបើកូនតូចកើតជំងឺត្រអកលើស្បែក កុំទាន់អាលភ័យ ប្រើតែគ្រឿងផ្សំប៉ុន្មានមុខនៅផ្ទះបាយ ក៏ជាសះស្បើយដែរ

តើអ្នកស្គាល់ជំងឺរលាកស្បែកនេះដែរឬទេ? វាគឺជាការឆ្លងមេរោគមួយ ដែលកើតចំពោះក្មេងអាយុ ៥ ឆ្នាំចុះក្រោម។ ជំងឺរលាកស្បែកគឺជាជំងឺស្បែកធ្ងន់ធ្ងរបំផុតមួយ បណ្ដាលមកពីបាក់តេរីពីរប្រភេទ គឺ Staphylococcus Aureus និង Streptococcus Pyogenes។

ក្មេងៗអាចឆ្លងមេរោគនេះពីសាលានិងម៉ោងចេញលេង។ ហើយក្មេងជំទង់អាចជាប់បាក់តេរីនេះតាមជាមួយពីកន្លែងហាត់ប្រាណ ឬអំឡុងពេលហាត់កីឡា។ ហើយបាក់តេរីនេះឆ្លងលឿនបំផុតនៅពេលក្មេងកើតត្រអក ឬមានស្នាមដាច់រយះស្បែក ។ល។ ជំងឺរលាកស្បែកនេះកើតនៅលើច្រមុះ និងមាត់ ហើយវាមានរាងក្រហមៗពងទឹក។

ខាងក្រោមនេះគឺជាវិធីព្យាបាលវាដោយខ្លួនឯង៖
១. ខ្ទឹមស ៖ លាយប្រេងអូលីវ ២ ស្លាបព្រាបយជាមួយនឹងខ្ទឹមសដំរួចមួយកំពឹស។ បន្ទាប់មកលាបវានៅលើស្បែកមានបញ្ហា។ ជម្រើសមួយទៀត គឺយកខ្ទឹមសទៅលាបដោយផ្ទាល់លើស្បែកតែម្ដង។

២. ទឹកខ្មេះប៉ោម ៖ យកសំឡីជ្រលក់ទឹកខ្មេះប៉ោមលាបលើស្បែក ៣ ដងក្នុងមួយថ្ងៃ។

៣. ប្រទាលកន្ទុយក្រពើ ៖ យកផ្នែកអន្ធិលលាបលើកន្លែងមានបញ្ហាជាប្រចាំ៕

adverise with khmeread