adverise with khmeread 0

ឱសថ​ធ្វើ​នៅផ្ទះ​ដោយ​ខ្លួនឯង​ចំនួន ៣ នេះ​គឺ​សម្រាប់​បំបាត់​ក្លិន​មិនល្អ​នៅត្រង់​ទ្វារមាស​

​    ​ជួនកាល អ្វីៗ​កំ​ប៉ិច​កំប៉ុក​មួយចំនួន​ដូចជា​សកម្មភាព​ប្រចាំថ្ងៃ និង​ការ​ទទួលទាន​អាហារ​អាច​កំណត់​អំពី​រាងកាយ​របស់​នារីៗ​បាន ជាពិសេស​គឺ​ក្លិន​ប្រដាប់ភេទ​តែម្តង​។ ការហាត់​ប្រាណ​ខ្លាំងក្លា​ជាធម្មតា​នាំឱ្យ​ប្រដាប់​ភេទស្ត្រី​ធុំក្លិន​មិនល្អ​ឡើយ​។ ការបរិភោគ​ហួសប្រមាណ​នូវ​ខ្ទឹមបារាំង ខ្ទឹមស និង​ស្ពៃ​ប្រូ​ខូ​លី (Broccoli) ក៏​អាច​បណ្តាលឱ្យ​ធុំក្លិន​មិនល្អ​ដែរ​។ ខណៈដែល​ទ្វារមាស​តែងតែ​ធុំ​ក្លិប​ពី​ធម្មជាតិ​របស់​វា​ជានិច្ច​មិនអាច​បំបាត់​បាន​នោះ ស្ត្រី​ភាគច្រើន​បែរជា​មានការ​អៀនខ្មាស់ និង​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ទប់​កុំឱ្យ​ធុំក្លិន​នេះ​ចេញមកក្រៅ​តាមរយៈ​វិធីសាស្ត្រ​ផ្សេងៗ​ជាច្រើន​។

​    ​មុនពេល​អ្នក​ចាប់ផ្តើម​អនុវត្ត​វិធី​បំបាត់​ក្លិន​របស់​ទ្វារមាស ចាំបាច់​ត្រូវ​ជួប​វេជ្ជបណ្ឌិត​ជាមុនសិន ប្រសិនបើ​ក្លិន​របស់​យោនី​មាន​លក្ខណៈ​ប្លែក​ខុសពី​ធម្មតា ព្រោះ​ជួនកាល​អាច​បណ្តាលមកពី​ឆ្លង​មេរោគ​ក៏​ថា​បាន​ទើប​ធ្វើឱ្យ​ធុំក្លិន​មិនល្អ​។ ជំងឺ Bacterial Vaginosis គឺជា​មេរោគ​ឧស្សាហ៍​កើត​បំផុត​ចំពោះ​នារីៗ​។ ជំងឺ Trichomoniasis ដែលជា​ប្រភេទ​ជំងឺ​កាមរោគ ក៏​អាច​បណ្តាលឱ្យ​ទ្វារមាស​ធុំក្លិន​មិនល្អ​ដែរ​។

​    ​១. គ្រាប់ Fenugreek (​មាន​ប្រភព​នៅ​ឥណ្ឌា ស្រដៀង​គ្រាប់​ការី​ដែរ​)  
​    ​ដាក់​គ្រាប់ Fenugreek មួយ​កូន​ពែងអាកោ​ចូលក្នុង​កែវ​ទឹក​ពេញ​មួយ​កែវ​វែង រួច​ទុកចោល​មួយ​យប់​។ ព្រឹក​ឡើង​សឹម​ផឹកទឹក​នេះ ហើយ​ចាំ​ផឹកទឹក​ធម្មតា​មួយ​កែវ​សម្អាត​មាត់​។

​    ​២. ទឹកខ្មេះ​ប៉ោម​
​    ​លាយ​ទឹកខ្មេះ​ប៉ោម​ចំនួន ១/៣ ចូលក្នុង​ទឹក​មួយ​កែវ​វែង រួច​ផឹក​វា​ពីរដង​ក្នុង​មួយថ្ងៃ ហើយ​ផឹក​រយៈពេល ២ សប្តាហ៍​នឹង​ឃើញ​ប្រសិទ្ធភាព​ជាមិនខាន​។

​    ​៣. ស្លឹ​ម​ជីរអង្កាម​
​    ​យក​ស្លឹក​ជីរអង្កាម​មួយចំនួន​ដាក់ចូល​ចានគោម​ដែលមាន​ទឹក​ពាក់កណ្តាល រួច​យក​វា​ទៅ​ដាំ​ឱ្យ​ពុះ​ល្មម​។ បន្ទាប់មក​ស្រង់​ស្លឹក​ជីរអង្កាម​ក្តៅ​ឧណ្ហៗ​មក​ស្ទី​ម ឬ​បិត​ពីលើ​ប្រដាប់ភេទ នោះ​នឹង​ឃើញ​ប្រសិទ្ធភាព​ភ្លាមៗ​តែម្តង​។

​    ​បញ្ជាក់ៈ អ្នក​អាច​ជ្រើស​យក​វិធី​មួយណា​ក៏បាន​ក្នុងចំណោម​វិធី​ទាំងបី​។

​    ​សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖  

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់