ក្រោយពីជួយមនុស្ស ឥឡូវក្រុមការងារនាំគ្នាជួយសង្គ្រោះសត្វពីទឹកជំនន់នៅតិចសាសវិញម្តង

ខណៈដែលទឹកជំនន់នៅតែបន្តជន់លិចក្នុងតំបន់ភាគខាងត្បូងរដ្ឋតិចសាស អ្នកស្រុកក្នុងតំបន់ជាច្រើនកំពុងព្យាយាមស្វែងរកជម្រកសុវត្ថិភាពជារៀងរាល់ថ្ងៃ ដែលពួកគេភាគច្រើនបាននាំយកសមាជិកជាទីស្រឡាញ់របស់ពួកគេមកជាមួយផងដែរ។

ទន្ទឹមនឹងនោះ សុនខ និងឆ្មារបស់ជនរងគ្រោះដោយទឹកជំនន់នេះក៏ត្រូវបានថែទាំយ៉ាងដិតដល់ដោយម្ចាស់របស់ពួកវា អ្នកជិតខាង និងក្រុមសង្គ្រោះបន្ទាន់ផងដែរ ដែលមានការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ និងធានាសុវត្ថិភាពនៅក្នុងជម្រក ហើយនៅតែបានរស់នៅកៀកកិតជាមួយនឹងម្ចាស់របស់វា។

ខាងក្រោមនេះជារូបភាពនានារបស់សុនខដែលនៅតែទទួលបានការយកចិត្តទុកដាក់ពីម្ចាស់របស់ខ្លួនទោះកំពុងទទួលរងពីគ្រោះទឹកជំនន់ដ៏អាក្រក់យ៉ាងណាក្តី ខណៈដែលសុនខ និងសត្វចិញ្ចឹមដទៃទៀតក៏ត្រូវបានសង្រ្គោះដោយក្រុមស្ម័គ្រចិត្តដែលស្រឡាញ់សត្វផងដែរ៕

 

adverise with khmeread