បញ្ជូនជនសង្ស័យ៧នាក់ក្នុងករណីកាប់ប្លន់យកម៉ូតូទៅតុលាការ

ភ្នំពេញ ៖ ជនសង្ស័យចំនួន៧នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីកាប់ប្លន់យកម៉ូតូ បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ហើយកម្លាំងប៉ូលិសបង្ក្រាបចាប់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ក្រោយធ្វើសកម្មភាព នាំទៅសាកសួរនៅផ្នែកជំនាញ រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧​ ប៉ូលិសបញ្ចប់ការសាកសួរ និងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

ប៉ូលិសនិយាយថា ជនសង្ស័យទាំង៧នាក់ចាប់ខ្លួនបាន ទី១.ឈ្មោះ វេង វាសនា ភេប្រុស អាយុ១៧ឆ្នាំ បើកគ្រឿងចក្រ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិជ័យកំពក ឃុំជ័យកំពក ស្រុកព្រះស្តេច ព្រៃវែង, ទី២.ឈ្មោះ អ៊ឹម ចាន់រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ, ទី៣.ឈ្មោះ កង ស៊ីធាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ, ទី៤.ឈ្មោះ ទេព ឈាងហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល, ទី៥ .ឈ្មោះ បូ សុខបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី៦.ឈ្មោះ សុខវ៉ាន់ សុធាសិទ្ធ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី៧.ឈ្មោះ សារិទ្ធ តារារស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab