អ្នកវិទ្យាសាស្ត្រជប៉ុនព្យាករណ៍ថា មនុស្សក្នុងឆ្នាំ ២១០០ នឹងក្លាយជាព្រះ!!!

ក្នុងឆ្នាំ ២១០០ យើងនឹងក្លាយជាព្រះ ។ លោក Michio Kaku ជាអ្នកជំនាញទ្រឹស្ដីខាងរូបវិទ្យាបាននិយាយថា មនុស្សនឹងដូចជាព្រះ Zeus ក្នុងសាសនាក្រិកបុរាណ ដែលអាចប្រើសតិបញ្ហាញាញគ្រប់គ្រងវត្ថុនៅក្បែរខ្លួនបាន (សំដៅទៅលើឧបករណ៍បញ្ជាពីចម្ងាយដោយប្រើអារម្មណ៍)។

ដូចនៅព្រះ Venus ដែរ យើងនឹងល្អឥតខ្ចោះ ហើយរាងកាយនឹងមិនចេះចាស់ឡើយ។

ដូច Apollo អ៊ីចឹង យើងនឹងអាចហោះហើរក្នុងយានយន្តកង់បួន ដោយមិនប្រើប្រាស់ថាមពលខាងក្រៅ (សំដៅទៅលើឡានចេះហោះ)។

ដូចជាសត្វសេះដុះស្លាប យើងនឹងមានសត្វដ៏កម្រ ដែលបានផុតពូជកាលពី ១ ម៉ឺនឆ្នាំ។

តើជីដូនជីតាយើងក្នុងទសវត្សរ៍ឆ្នាំ ១៩០០ គិតអ្វីអំពីយើង? ត្រឡប់ទៅមើលឧបករណ៍តេឡេក្រាម វាគឺជាបច្ចេកវិជ្ជាកំពូលមួយ និងការក្លាយជាកសិករប្រឡាក់ទៅដោយភក់ជំនាន់នោះគឺជាការងារមួយ។ នៅអាយុ ៤០ ពួកគេជំនាន់នោះរស់នៅមិនទាន់ស្គាល់ភាពទំនើបផងទេ។ ជាមួយនឹងរ៉ុក្កែក ប្រព័ន្ធ GPS និង iPad ពួកគេជំនាន់នោះអាចនឹងចាត់ទុកយើងមនុស្សជំនាន់បច្ចុប្បន្នជាមេធ្មប់។

តើយើងបច្ចុប្បន្នមើលឃើញមនុស្សមកពីឆ្នាំ ២១០០ ជាមនុស្សបែបណា? យើងនឹងមើលឃើញពួកគេដូចជាព្រះអ៊ីចឹង៕

adverise with khmeread