មកទល់ឥឡូវទើបតែដឹង មូលហេតុដែលសុនខតែងតែផ្អៀងក្បាល ពេលមនុស្សនិយាយទៅកាន់វា!

តើសុនខរបស់អ្នកផ្អៀងក្បាលនៅពេលអ្នកនិយាយទៅកាន់វា?

យើងភាគច្រើនយល់ស្របថាអាកប្បកិរិយាគួរឱ្យស្រឡាញ់នេះ គឺជាវិធីនៃការទាញយកផលប្រយោជន៍របស់ពួកវាពីអារម្មណ៍របស់យើង។ យ៉ាងណាមិញ ការផ្អៀងក្បាលរបស់វាគឺមិនមែនត្រឹមតែជាការទាក់ទាញតែមួយមុខប៉ុណ្ណោះទេ។ យោងតាមវេបសាយ Mental Floss សុនខផ្អៀងក្បាល គឺជាវិធីមួយនៃការស្វែងយល់ចិត្ត។

ដូចមនុស្សដែរ សុនខមានសមត្ថភាពយល់ចិត្តមនុស្ស។ អ្នកជំនាញលាតត្រដាងថា សុនខគឺមានសមត្ថភាពក្នុងការមើលឆ្លុះចិត្តមនុស្សក៏ដូចជាឆ្លើយតបទៅនឹងពាក្យសម្តី ទឹកមុខ និងភាសាកាយវិការរបស់មនុស្ស។ ឧទាហរណ៍ នៅពេលអ្នកសរសើរវាដោយការអង្អែល និងនិយាយពាក្យសរសើរ វានឹងស្ដាប់ពាក្យសរសើរនោះ ហើយចងចាំទុក។ ហើយវានឹងផ្អៀងក្បាលទៅឆ្វេងស្ដាំ នៅពេលយើងនិយាយភាពស្រដៀងទៅនឹងពាក្យសរសើរវាមុនៗ។

អ្នកជំនាញផ្សេងទៀតបានលើកឡើងថា ការផ្អៀងក្បាលរបស់វា គឺជារបៀបដែលត្រចៀកឆ្កែផ្ទៀងស្ដាប់។ បើទោះជាសុនខស្រដៀងទៅនឹងមនុស្សខ្លះៗ ក៏ប៉ុន្តែវាមិនមានសមត្ថភាពស្ដាប់ពូកែទេ ហើយសមត្ថភាពក្នុងការកត់សម្គាល់សំឡេង គឺមិនត្រឹមត្រូវដូចមនុស្សនោះទេ។

ហើយវាគឺជាមូលហេតុដែលវាផ្អៀងក្បាល ដើម្បីចាប់ទីតាំងប្រភពសំឡេងឱ្យបានច្បាស់ល្អ។

ទន្ទឹមនឹងនោះដែរ លោក Stanley Coren អ្នកជំនាញខាងចិត្តវិទ្យា បានបកស្រាយថា សុនខផ្អៀងក្បាលបែបនេះ ដោយសារតែភ្នែកវាអន់។ វាមានការលំបាកក្នុងការមើលទឹកមុខ ជាពិសេសនៅពីក្រោមមុខមនុស្ស។ ដោយការផ្អៀងក្បាល សុនខ នឹងឃើញថាតើមនុស្សមានអារម្មណ៍បែបណានៅពេលពួកគេនិយាយ។

យ៉ាងណាមិញ សុនខផ្អៀងក្បាល គឺជាការស្វែងយល់ចិត្តមួយ ហើយរបាយការណ៍មួយចំនួនអះអាងថា សុនខ គឺមិនផ្អៀងក្បាលញឹកញាប់នៅពេលយើងនិយាយនោះទេ។ ប៉ុន្ដែមិនថា ហេតុផលណានោះទេ ការផ្អៀលក្បាលរបស់វាគឺគួរឱ្យចាប់អារម្មណ៍និងគួរឱ្យស្រឡាញ់៕

adverise with khmeread