រថយន្ត Audi Q5 ស៊េរីថ្មី មកដល់កម្ពុជា នឹងលក់ដាច់ជាងគេ

ដោយ-ខ្មែររីដ
ភ្នំពេញ-រថយន្តAudi Q5ស៊េរីថ្មីនេះជាប្រភេទរថយន្ដបែបស្ព័រ ទំនើបទាន់សម័យ មានជម្រើសពីរប្រភេទ SportនិងDesign lines បានមកដល់កម្ពុជាហើយ និងលក់ដាច់ជាងគេបំផុតក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើង របស់ លោកAntoine Jeanson នាយកផ្នែក ប្រតិបត្តិការ Audi ថ្លែងការពីព្រឹកថ្ងៃទី៤ កញ្ញា ២០១៧ នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន នៅនឹងទីស្នាក់ការលក់របស់ក្រុមហ៊ុន តាមបណ្តោយផ្លូវព្រះមុនីវង្យ ជាប់ស្ថានទូតវៀតណាម។

លោកAntoine Jeansonនាយកផ្នែក ប្រតិបត្តិការ Audi Cambodiaបានមានប្រសាសន៍ថា“ត្រឹមតែរយៈពេលពីរបីខែបន្ទាប់ពីការដាក់លក់ជាផ្លូវការនៅទូទាំងពិភពលោក រថយន្តAudi Q5ស៊េរីថ្មីនេះក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងដែរ ដើម្បីពន្លឿនដំណើរការជោគជ័យquattro Audiនៅទីនេះ”។ ក្រុមហ៊ុនAudi Cambodiaក៏បង្ហាញអំពីម៉ូឌែលថ្មីមួយទៀត ដែលទទួលបានការគាំទ្រខ្លាំង នោះគឺរថយន្តAudi Q5ជំនាន់ទី2។ រថយន្តSUVដែលទទួលបានជោគជ័យយ៉ាងខ្លាំង មានកងចំនួនបួន ជាប្រភេទរថយន្ដស្ព័រ ដែលមានពហុមុខងារ និងមានការរចនាផ្ទៃខាងក្នុងដ៏ស្រល់ស្អាត ជាមួយនឹងកម្មវិធីកំណត់ប្រកបដោយបច្ចេកវិទ្យាខ្ពស់។

លោកRupert Stadlerប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនAUDI AG បានថ្លែងថា“រថយន្តAudi Q5 ស៊េរីដំបូង ជាប្រភេទរថយន្ដដែលលក់ដាច់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំនៅក្នុងពិភពលោក។ វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការរចនារថយន្តជំនាន់ក្រោយ នេះគឺជាហេតុផលមួយដែលការរចនាម៉ូតឡានប្រភេទនេះ គឺជារឿងដ៏អស្ចារ្យ និងជាទីពេញចិត្ត។ រថយន្ដ Q5 ស៊េរីថ្មីនេះ គឺជាប្រភេទរថយន្ដកាន់តែទំនើប និងទាន់សម័យ "។

រថយន្ត SUV ស៊េរីថ្មី Audi នេះ ជាប្រភេទរថយន្ដស្ព័រ និងមានលក្ខណៈស្រស់ស្អាតនៅពេលបើកបរលើដងផ្លូវ។ គំនូសឆូតៗ ដែលនៅខាងក្រោមកងដែលមានអមដោយចម្លាក់ជាមួយនឹងស៊ុមដ៏រឹងមាំនេះ អាចធន់ជាមួយនឹងកម្លាំងឌីណាមិចនៃខ្យល់ ជាមួយនឹងអំពូលLED។

លក្ខណៈ របស់ Audi quattro ខ្សែកោងខុសៗគ្នា និងខ្សែបន្ទាត់កាត់ដ៏រឹងមាំបង្កើតជាសោភ័ណភាពនៅផ្នែកខាងក្រៅរថយន្ដយ៉ាងស្រស់ស្អាត។ រង្វង់កង់រឹងមាំ គឺជាចំណុចជួយឱ្យងាយដំណើរការលើប្រព័ន្ធកង់បួន និងមិនសូវបំភាយកម្ដៅទៅខាងក្រោយ។ គ្រាន់តែនៅខាងមុខ និងបន្ទាត់ផ្តេកនៅខាងក្រោយក៏បង្ហាញពីរូបរាងដ៏ស្រល់ស្អាតរបស់រថយន្តផងដែរ។ ចង្កៀងខាងក្រោយក៏អាចប្រើបានជាមួយនឹងជម្រើសនៃសញ្ញាថយក្រោយដែរ។ មានលក្ខណៈពិសេសសម្រាប់ទ្វាររថយន្តផ្នែកខាងក្រោយដែលហ៊ុមព័ទ្ធដោយផ្នែក C របស់រថយន្ដម៉ូឌែល QAudi។ ស៊ីម៉ាំងរបស់រថយន្ដគឺស្ថិតនៅផ្នែកខាងក្រោយ។

ក្រុមហ៊ុនAudi ផ្តល់ជូននូវការរចនាពណ៌ខាងក្នុងរថយន្ដQ5 ស៊េរីថ្មីខុសៗគ្នាចំនួន១៤ពណ៌។លើសពីនេះទៀត រថយន្ដAudi Q5 ស៊េរីថ្មីនេះ ដែលមកកាន់ទីផ្សារប្រទេសកម្ពុជា មានចំនួនពីប្រភេទ គីប្រភេទស្ព័រ និងDesign។ ជម្រើសទំាងនេះ រួមមានប្រភេទរថយន្តS line sportការជ្រើសរើសលើការរចនានិងប្រភេទ S line ។ បច្ចេកវិទ្យាភ្លើងហ្វារ LED នៅលើចង្កៀងខាងមុខរបស់រថយន្តរថយន្ដ Audi Q5 បំពាក់ដោយភ្លើង LED និងភ្លើងស៊ីញ៉ូបត់គ្រប់ម៉ូតស៊េរីថ្មី ដែលក្នុងនោះមានអង្គញៀនសម្គាល់ពន្លឺ/ភ្លៀង និងមុខងារបញ្ចេញពន្លឺយ៉ាងពិសេស សម្រាប់ការបត់ធម្មតា ការបត់លើផ្លូវកោង
ផ្លូវមមារញឹក និងផ្លូវដែលមានអាកាសធាតុមិនល្អ។ ខ្សែបន្ទាត់ភ្លើងឌីណាម៉ិចបង្កើតជាផ្លាកសញ្ញាAudi និងរូបរាងដ៏ស្អាតអស្ចារ្យដែលគួរឱ្យទាក់ទាញ។

មានទម្ងន់ស្រាលជាងម៉ូដែលស៊េរីមុន 125 គ.ក បើប្រៀបធៀបជាមួយ នឹងម៉ូដែលស៊េរីមុន រថយន្ត Q5 ថ្មីទាំងអស់បានពង្រីកទំហំរបស់ខ្លួនដែលមានប្រវែង 4.66 ម៉ែត្រ ទទឹង 1.89ម៉ែត្រ និងកម្ពស់ 1.66 ម៉ែត្រ និងមានគន្លាតពីកង់មុខទៅកង់ក្រោយ 2.82 ម៉ែត្រ។ Audi បានកាត់បន្ថយទម្ងន់រថយន្ត 125 គីឡូក្រាមចេញ ឱ្យនៅសល់តែ 1,720 គីឡូក្រាម។ Audi Q5 ឥឡូវមានតួរថយន្តស្រាលនៅគ្រប់ផ្នែករបស់ខ្លួន។ ហើយតួរបស់រថយន្តធ្វើឡើងអំពីដែកថែបដ៏រឹងមាំ និង ដែកអាលុយមីញ៉ូមដ៏ពិសេស។

កាន់តែអស្ចារ្យយ៉ាងខ្លាំងលើការបន្ថែមភាពរឹងមាំលើចំណុចបន្ទេរកម្លាំងពីប្រព័ន្ធហ្រ្វាំង និងម៉ាស៊ីន ទៅតួរថយន្តដែលធ្វើឱ្យការចាប់ហ្រ្វាំងប្រកបដោយ ឌីណាមិច និងរស់រវើក។ Q5 នៅតែស្ថិតក្នុងចំណាត់ថ្នាក់កំពូលលើឌីណាមិចខ្យល់របស់ខ្លួនក្នុងកម្រិត 0.30 ដែលមានដំបូលធ្វើឡើងជា

លក្ខណៈឌីណាមិចខ្យល់។ សំឡេងខ្សល់គឺមានកម្រិតទាប ហើយកម្រិតរំញ័រខ្ពស់។ រថយន្ត SUV ស៊េរីថ្មីរបស់ Audi មិនបង្កឱ្យមានសំឡេងរំខាន ហើយធ្វើឱ្យអ្នកបើកបរ និងអ្នកដំណើរមានផាសុកភាពក្នុងការធ្វើដំណើរ។ ផ្នែកខាងក្នុងរថយន្តធំទូលាយ និងប្រកបដោយផាសុខាភាពផ្នែកខាងក្នុងរថយន្តមានកន្លែងធំទូលាយសម្រាប់ផ្ទុកមនុស្សចំនួន 5 នាក់ ហើយវាមានបរិមាណផ្ទុកច្រើនជាងម៉ូដែលស៊េរីមុន ហើយមានទំហំធំជាងគូប្រកួតប្រជែងរបស់ខ្លួន។ បន្ទះរថយន្តដ៏ស្រស់ស្អាតនេះបង្កើតភាពទាក់ទាញលើប្រវែង និងផាសុកភាពរបស់វា ដោយមានរំលេចដោយបន្ទះឆ្នូតៗ 3 D ជុំវិញខ្សែទទឹងនៃបន្ទះឧបករណ៍។ Q5 ស៊េរីថ្មីទាំងអស់ បំពាក់ដោយដែកអាលុយមីញ៉ូម ដែលមានរាងបួនជ្រុង ហើយមានប្រវែងស្មើនឹងគែមមាត់ទ្វាររថយន្ត។ រថយន្ដ Audi ប្រភេទនេះមានច្រើនជម្រើសលើពណ៌ និងសម្ភារៈរបស់វាសម្រាប់ការជ្រើសរើស។

ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិរបស់រថយន្តទាំង 3 ស៊េរីថ្មីនេះគឺមានប្រសិទ្ធភាពខ្ពស់។ ឧបករណ៍តម្រង់ដែលមានសារធាតុធ្យូងសកម្មស្រូបយកក្លិន និងជ្រោះចេញនូវសារធាតុភាគល្អិត។ ឧបករណ៍គ្រប់គ្រងចលនាវិលជុំវិញគឺមានភាពស្វ័យប្រវត្តិដោយមានអង្គញ្ញាណគ្រប់គ្រងគុណភាពនៃខ្យល់។ Audi Q5 ស៊េរីថ្មីនេះ បានកម្រិតអត្រាជ្រៀតចូលនៃធូលីដែលស្រូបយកបានត្រឹមតែ 3% សម្រាប់ 1 μm។ រថយន្ដAudi ប្រភេទថ្មីនេះបានរចនាឡើង ដោយមានដៃចង្កូតរថយន្តដែលធ្វើអំពីស្បែកប្រកបដោយមានភាពស្ដង់ដារ និងចង្កឹះលេខចំពោះរថយន្ដប្រភេទSport និងDesign lines។ កៅអីខាងមុខគឺអាចលៃតម្រូវដោយប្រព័ន្ធអេឡិចត្រូនិក ដែលរួមបញ្ចូលទាំងផ្នែករបស់កៅអីផងដែរ។ រថយន្តស្ព័រមានកៅអីស្ព័រនៅខាងមុខ។ នៅពេលដល់ទីងងឹត ពន្លឺដ៏ភ្លឺចែងចាំង បានបញ្ចេញពន្លឺ 30 ពណ៌ផ្សេងៗគ្នា បានបង្កើតនូវបរិយាកាសគួរឱ្យស្ងើចសរសើរ។ គុណភាពនៃការរចនាទ្វាររបស់ Q5 ថ្មីនេះ គឺមានភាពល្អឥតខ្ចោះ។

កៅអីខាងក្រោយរបស់រថយន្ត Audi Q5 រចនាឡើងជាបីផ្នែក និងអាចបត់បាន។ ចំពោះទីតាំងនៃផ្នែកខាងក្រោយរថយន្តគឺអាចផ្ទុកបរិមាណឥវ៉ាន់ធម្មតាពីកម្រិត 550 ទៅ 610 លីត្រ ដែលមានបរិមាណចំណុះលើសពីម៉ូដែលស៊េរីមុនចំនួន 10 លីត្រ។ នៅពេលដែលគម្របខាងក្រោយរថយន្តបានបិទ បរិមាណផ្ទុកនេះនឹងកើនដល់ 1,500 លីត្រ។ដូច្នេះការផ្ទុកទំនិញ ឬឥវ៉ាន់ គឺមានភាពងាយស្រួល។

អេក្រង់បញ្ជាដែលមានភាពសាមញ្ញដំណើរការនៃ Audi SUV ស៊េរីថ្មីនេះគឺមានភាពងាយស្រួលជាមួយនឹង វិទ្យុ MMI ដែលមានឧបករណ៍នៅកណ្ដាល ដែលមានមុខងារសំខាន់ក្នុងការបញ្ជាដំណើរការ។ ដំណើរការ MMI គឺផ្អែកអាស្រ័យលើដំណើរការប្រព័ន្ធប្រើក្នុងទូរស័ព្ទស្មាតហ្វូនសព្វថ្ងៃ។

ភាពងាយស្រួលជាមួយនឹងកូនសោសុវត្ថិភាព ប៊ូធូសដែលអាចបិទ និងបើកគម្របដោយស្វ័យប្រវត្តិ ហើយការបិទ និងបើកនេះនឹងធ្វើឱ្យអ្នកប្រើប្រាស់រថយន្ដនេះ កាន់តែមានផាសុកភាពបន្ថែមទៀត។ កាមេរ៉ាមើលខាងក្រោយនិងឧបករណ៍ជំនួយចតរថយន្ត នឹងធ្វើឱ្យអ្នកបើកបរមានអារម្មណ៍សុវត្ថិភាព និងមានភាពងាយស្រួល។

ប្រព័ន្ធឧបករណ៍ HiFiទំនើបរថយន្ត Audi Q5 នាំមកជាមួយនឹងប្រព័ន្ធសំឡេង Audi។ ប្រព័ន្ធសំឡេង Bang &Olufsen ដែលមានសំឡេង 3D ដែលល្អប្លែកដាច់ពីគេ គឺជាប្រភពប្រព័ន្ធសំឡេងស្តង់ដារនៅក្នុងរថយន្ដប្រភេទ​ Sport និងDesign lines។ថេប្លិតបន្ថែមរបស់ Audi គឺឧបករណ៍កំសាន្តផ្នែកខាងក្រោយកៅអីថ្មីដែលអាចមានភាពបត់បែនបាន។

ម៉ាស៊ីន TFSIដ៏មានថាមពល Audi Q5 ស៊េរីថ្មីសន្លាងនេះ បានចាប់ផ្ដើមនៅក្នុងប្រទេសកម្ពុជាជាមួយនឹងម៉ាស៊ីន 2.0 TFSI ដ៏មានថាមពល និងមានប្រសិទ្ធិភាព។ Audi Q5 មានសន្ទុះពី 0 ទៅ 100 គម ក្នុងរយៈពេលត្រឹមតែ 6.3 វិនាទី។ ថាមពលកើនពី 9.5 ភាគរយ ទៅ 20 kW ដោយបញ្ចេញកម្លាំងច្រើនជាងមុន 22 សេះ ខណៈកម្រិតស៊ីប្រេងត្រូវបានកាត់បន្ថយយ៉ាងច្រើន ក្នុងអត្រា 9.4 ភាគរយ។ នៅពេលនេះ ការធ្វើឱ្យប្រសើរឡើង 2.0 TFSI មានកម្លាំងបញ្ចេញ 185 kW (252 សេះ) ហើយបញ្ចេញកម្លាំងបង្វិល 370 Nm ។ ប៉ុន្តែជាមួយនឹងកង់ទំហំ 17 អ៊ីង Audi Q5
ស៊េរីថ្មីនេះ ស៊ីសាំងត្រឹមតែ 6.8 លីត្រក្នុង 100 គមតែប៉ុណ្ណោះ ដែលស្មើនឹងកាបូន 154 ក្រាមក្នុងមួយគីឡូម៉ែត្រ។

ប៉ុងងាយបត់បែន និងមានប្រសិទ្ធភាពប៉ុង SUV ទំហំមធ្យម ត្រូវបានបង្កើតឡើងជាថ្មីពីកម្រិតដំបូងមកកម្រិតS tronic។ ប្រអប់លេខស្វ័យប្រវត្តិរួមមានមុខងាកង់យោងដែលសន្សំប្រេង។ អ្នកបើកបរអាចគ្រប់គ្រងមុខងារនេះតាមរយៈការប្រើដងជម្រើសរើសលេខឬឈ្នាន់ប្ដូរលេខនៅលើចង្កូត។ នៅក្នុងករណីទាំងពីរនេះ សញ្ញាបញ្ជាត្រូវបានបញ្ចូនដោយ
អគ្គីសនី។ ស្តង់ដារប៉ុងquattroថ្មីជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុត។ quattroជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុតតែងតែផ្ដាច់ប៉ុងក្រោយចេញនៅពេលណាដែលមិនចាំបាច់។ ហើយនៅពេលចាំបាច់វាអាចភ្ជាប់មកវិញបាន។ គោលគំនិតថ្មីនេះជំរុញប្រសិទ្ធិភាពដោយមិនកាត់បន្ថយទំនាញ ឬថាមវន្តបើកបរ។ ការគ្រប់គ្រងកម្លាំងបង្វិលកង់ ជួយដល់ការគ្រប់គ្រងអេក្រង់ប៉ះរបស់វា។ ដំណោះស្រាយសូហ្វវែរឆ្លាតវៃតែងតែផ្ដល់ជូននូវបទពិសោធន៍ប្រកបដោយថាមវន្ត ច្បាស់លាស់ និងអាចគ្រប់គ្រងបាន។

ការដោះស្រាយភាពផ្ទុយគ្នា៖ គ្រោង Audi Q5 ស៊េរីថ្មីនេះ ជួយដល់ដំណើរការគ្រប់គ្រងដែលបញ្ជូលកម្លាំងផ្សេងៗគ្នា។ វាមានលក្ខណៈបែបស្ព័រមានផាសុកភាពខ្លាំង។ ការបង្កើតមូលដ្ឋាននេះគឺមានបូមតំណប្រាំដែលទើបតែបង្កើតថ្មី ព្រមទាំងមានប្រព័ន្ធចង្កូតដើរដោយមេកានិចអគ្គិសនី។ អ្នកបើកបរអាចជ្រើសរើសម៉ូដបើកបរមួយក្នុងចំណោមម៉ូដទាំងប្រាំពីរ តាមរយៈ Audi drive selectនិងដំណើរការម៉ូឌុលបច្ចេកទេស។ ម៉ូដថ្មីៗទាំងពីនេះ បង្ហាញពីសោភ័ណភាព និងសុវត្ថិភាពក្នុងពេលបើកបរ។ ខណៈ Audi Q5 ស៊េរីថ្មីនេះ សាកសមជាមួយនឹងកង់ទំហំ 17 អ៊ីង រថយន្ដប្រភេទ Sport និង Design lines ដែលមកពីរោងចក្រ មានកង់ទំហំ 18 អ៊ីង ហើយមានជម្រើសកញ្ចប់ខ្សែស្ព័រS និងការជ្រើសរើសឌីស្សាញរបស់ Audi មកជាមួយនឹងកង់ទំហំ 19 អ៊ីន ជាមួយនឹងអង្កត់ផ្ចិតកង់រហូតដល់ 21 អ៊ីង ជាជម្រើសដែលអាចរកបាន។

អ្នកឈ្នះ Audi Q5ស៊េរីថ្មីនៃការស្ទង់មតិអ្នកអាចរបស់ Auto BildAllrad នៅក្នុងខែមីនា ឆ្នាំ 2017 ភ្លាមៗបន្ទាប់ពីការចាប់ផ្ដើមរបស់ខ្លួននៅអឺរ៉ុប អ្នកអានទស្សនាវត្តីយានយន្តដែលបើកជាមួយនឹងកង់ទាំងបួន ដ៏ធំបំផុតរបស់អឺរ៉ុប Auto BildAllradបានបោះឆ្នោត ហើយ Audi Q5 ជាប្រភេទរថយន្ដដែលឈ្នះនៅក្នុងប្រភេទ “យានយន្តគ្រប់លក្ខណៈភូមិសាស្ត្រ និង SUV“ ក្នុងចំណោម 170 ម៉ូឌែល នៅក្នុង 10 ប្រភេទដែលគេជ្រើសរើស។ លោក Antoine Jeanson ជានាយកផ្នែកប្រតិបត្តិការនៅកម្ពុជា បានមានប្រសាសន៍ថា “ត្រឹមតែពីរបីខែ ក្រោយការចាប់ផ្ដើមនៅទូទាំងពិភពលោក រថយន្ដ Audi Q5 ស៊េរីថ្មីនេះ បានមកដល់ប្រទេសកម្ពុជាដើម្បីបន្តភាពជោគជ័យ Audi quattroនៅទីនេះ” និងបានគូសបញ្ជាក់ថា “យើងផ្ដល់ជូនតាមការសន្យារបស់យើងដើម្បីនាំយកម៉ូឌែលចុងក្រោយរបស់ Audi ឱ្យបានកាន់តែឆាប់មកជូនអតិថិជននៅកម្ពុជា។”

មកដល់ហើយ!រថយន្ដ Audi Q5 ស៊េរីថ្មីបានមកដល់ទីក្រុងភ្នំពេញ នៅខែកញ្ញា ឆ្នាំ 2017 ។ Audi Q5 នឹងផ្ដល់ជូនការធានារយៈពេលពីរឆ្នាំដោយមិនកំណត់រយៈចម្ងាយបើកបរ។ តម្លៃលក់របស់ Q5 2.0 TFSI Quattro ស៊េរីថ្មីនេះគឺមានតម្លៃចាប់ពី 89,800.00ដុល្លារ។

កម្រិតស៊ីប្រេង៖Audi Q5 2.0 TFSI (185 kW/252 កម្លាំងសេះ)
កម្រិតស៊ីប្រេងបញ្ចូលគ្នាគិតជា ល/100 គម៖6.9 (កង់ 17អ៊ីង) 6.8 (កង់ 18អ៊ីង)
កម្រិតកាបូនបញ្ចូលគ្នា គិតជា ក/គម៖154 (កង់ 17អ៊ីង) 157 (កង់ 18អ៊ីង)
តួលេខនៃកម្រិតស៊ីប្រេង និងកម្រិតបញ្ចេញការបូនដែលផ្ដល់ឱ្យនៅក្នុងកម្រិតនេះគឺអាស្រ័យកង់ដែលប្រើ ព្រមទាំងកំណែរម៉ាស៊ីន ឬប្រអប់លេខ៕

adverise with khmeread