អ៊ីនធឺណេតដើរយឺតមែនទេ? មកពីព្យុះទីហ្វុងបំផ្លាញខ្សែកាបរបស់ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណេតយក្សៗនៅក្នុងតំបន់អាស៊ី!

តើអ្នកលេងអ៊ីនធឺណេត មានអារម្មណ៍ថាយឺតខ្លាំងណាស់មែនទេ? ហើយនេះគឺជាដំណឹងអាក្រក់។

យោងតាមរបាយការណ៍របស់វេបសាយ Yugatech កាលពីយប់ថ្ងៃសុក្របានឱ្យដឹងថា ខ្សែកាបក្រោមបាតសមុទ្រត្រូវបានបំផ្លិចបំផ្លាញដោយសារតែព្យុះទីហ្វុងនៅតំបន់អាស៊ី ដែលប៉ះពាល់ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណេតចែកចាយតាមបណ្ដាលប្រទេសផ្សេងក្នុងអាស៊ី។

ខ្សែកាបអ៊ីនធឹណេតដែលខូចរបស់ក្រុមហ៊ុនដូចជា Asia-American Gateway (AAG), TGA-Intra Asia (TGA-IA), និង SEA-ME-WE3 (SMW3)។ អ្នកចែកចាយអ៊ីនធឺណែតបន្តរបស់ក្រុមហ៊ុនដូចជា Cheetah Mobile, Converge ICT Solutions, និង PLDT ក៏មានបញ្ហាដោយសារតែឧបទ្ទវហេតុនេះដែរ។

ហើយបញ្ហានឹងត្រូវដោះស្រាយយ៉ាងហោចណាស់ក៏ពី ៤ ទៅ ៦ សប្ដាហ៍ដែរ៕

adverise with khmeread