adverise with khmeread 1

​បាត់ Nokia អស់ ១០ ឆ្នាំ ឥឡូវ​រកឃើញ​វិញ​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក​!

​បច្ចុប្បន្ន​បើ​យើង​បាត់​ទូរស័ព្ទ យើង​អាច​ហៅថា​ជា​មហន្តរាយ ពីព្រោះ​យើង​ត្រូវ​ចាំ​នៅក្នុង​ចិត្ត​ថា វា​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង​ហើយ​។ ប៉ុន្តែ​រឿង​ទាំងនេះ​វា​មាន​ភាពខុសគ្នា​បើ​ប្រៀបធៀប​កាលពី ១០ ឆ្នាំមុន ដែល​យើង​មាន​ទូរស័ព្ទ​ខុសប្លែក​ឆ្ងាយ​ពី​ទូរស័ព្ទ Iphone និង Samsung បច្ចុប្បន្ន​។​

​កាលណោះ​ទូរស័ព្ទ Nokia ពិតជា​ពិសេស​ខ្លាំងណាស់​សម្រាប់ធ្វើ​ការឆ្លង​ឆ្លើយ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង និង​អាច​ផ្ញើ​សារបាន​ទៀតផង​។ រឿង​មួយទៀត​គឺថា​វា​អាច​យកទៅ​ដុំ​ទឹកកក​បាន​ទៀត​។ ពិតណាស់ យើង​កំពុងតែ​រៀបរាប់​ពី​ទូរស័ព្ទ Nokia ដ៏​ពេញនិយម​មួយ​ម៉ូ​ដែល គឺ​Nokia 3410​។​

​នៅពេលដែល​អ្នកស្រី Missy B បាត់​ទូរស័ព្ទ Nokia 3410 នៅលើ​វាលស្មៅ​មួយ ខណៈ​កំពុងធ្វើការ​នៅ​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​នៅក្នុង​ឆ្នាំ ២០០៤ ឬក៏ ២០០៥ អ្នកស្រី​ពិតជា​សោកសៅ​ខ្លាំងណាស់​។ ទោះជា​យ៉ាងណាក៏ដោយ អ្នកស្រី​ក៏​ចាប់យក​ឱកាស​នេះ ដើម្បី​ទិញ​ទូរស័ព្ទ Motorola Razr V3 មក​ជំនួស​វិញ​។​

​ហើយ​កាលពីពេល​ថ្មីៗ​នេះ គាត់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែល​បុគ្គលិក​របស់​អ្នកស្រី​បាន​រកឃើញ​ទូរស័ព្ទ​នោះ​ខណៈ​កំពុងធ្វើការ​នៅ​កសិដ្ឋាន​នៅ​ចំ​កន្លែង​ដែល​បាន​បាត់​នោះ​។ ពិតមែន​ហើយ Nokia របស់គាត់​បាន​ត្រាំ​ក្នុង​ភក់ជ្រាំ​ជាច្រើន​ឆ្នាំ ហើយ​ប៊ូ​តុង​ចុច​មើលទៅ​សឹក​រិច​រិល​អស់ ហើយ​អេក្រង់​ក៏មាន​ស្នាម​ប្រេះ​ដែរ​។

​និយាយ​ជាមួយ​សារព័ត៌មាន Gizmodo អ្នកស្រី​បាន​និយាយថា "​ខ្ញុំ​គិតថា​វា​មិនអាច​ដំណើរការ​បានទេ​"​។ អ្នកស្រី​ក៏​មិន​ចាំ​ថា​ឆ្នាំង​សាក​របស់​វា​នៅឯណា​ដែរ​។​

​អ្នកកាសែត​របស់​វេ​ប​សាយ Gizmodo បាន​ចោទ​ជា​សំណួរ​មួយ​វិញ​ថា ហេតុអ្វី​ក៏​អ្នកស្រី​ច្បាស់​យ៉ាងនេះ​ថា Nokia 3410 ពិតជា​មិនអាច​ដំណើរការបាន​នោះ​? រក​ឆ្នាំង​សាក​របស់​វា​ហើយ​សាក​ដោត​ល៎​មើលទៅ​ទើប​ដឹង​! ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ដែរ គិតថា​សាក​ទៅប្រើ​កើត​ឬ​មិនកើត​?៕

adverise with khmeread
ប្រភព៖ ហ្វុសបែ

មតិយោបល់