អតីតគ្រូបង្វឹកជម្រើសជាតិឈីលីលោក Sulantay រិះគន់ Alexis Sanchez ដោយសារតែខ្សែប្រយុទ្ធរូបនេះឡើងគីឡូ

          ខ្សែប្រយុទ្ធ​ Alexis Sanchez របស់​ក្រុម​ Arsenal ​បានចូល​រួម​ជាមួយក្រុម​ជម្រើស​ជាតិ​ឈីលី បន្ទាប់ពី​ខកខា​នឱកាសផ្ទេរ​ទៅក្លឹប​ Man City។ Sanchez លេងមិនសូវ​បានល្អទេ ខណៈក្រុមឈីលី​ត្រូវ​ក្រុមបារ៉ាហ្គាយ​លត់​៣-០ ក្នុងការ ប្រកួត​ជម្រុះវើលខាប់​កាលពីយប់ថ្ងៃព្រហស្បតិ៍​ ជាការប្រកួត​មួយ​ដែល​ធ្វើ​ឡើង​ត្រឹមតែ៣០នាទីក្រោយ​រដូវកាលទិញដូរ​កីឡាករ​បិទទ្វារ។

          ក្រុមឈីលី​មិនទាន់ប្រាកដ​ថា បានជាប់លេងនៅ​វើលខាប់​ទេនៅរដូវក្តៅ​ឆ្នាំ​ក្រោយ​ទេ ហើយ​អតីត​គ្រូ​បង្វឹក​រូបនេះបានរិះគន់​ Sanchez យ៉ាងខ្លាំង។ លោក Sulantay បានិយាយថា​”​ខ្ញុំឃើញ Sanchez បង្ហាញមុខ​ ​គាត់មានរូបរាង​ខុស ធម្មតា។ គាត់ធាត់ជាងមុន”។

          Sanchez នឹងវិលត្រឡប់​ទៅក្លឹប​ Arsenal វិញនៅ​មុន​ការ​ប្រកួត​ក្រប​ខណ្ឌ EPL ​ជាមួយក្រុម Bournemouth៕

adverise with khmeread