ផ្លូវ១២ខ្សែលើពិភពលោក ត្រូវបានចាត់ទុកដូចជាផ្លូវនៅឋានសួគ៌!

បញ្ហាស្ទះចរាចរណ៍ក្នុងទីក្រុងពោរពេញទៅដោយការបំពុលបរិស្ថាន អាចធ្វើឱ្យលោកអ្នកតឹងណែនក្នុងចិត្ត ដូច្នេះលោកអ្នកគួរវិចបង្វិចនិងធ្វើដំណើរទៅទីកន្លែងស្ងប់ស្ងាត់ដើម្បីបន្ធូរអារម្មណ៍ ជាពិសេសធ្វើដំណើរតាមដងផ្លូវដ៏វិសេសវិសាលទាំង ១២ ខាងក្រោមនេះដែលមានទេសភាពដ៏ស្រស់ត្រកាលគ្មានគូប្រៀប។

១. ផ្លូវ Great Ocean នៅប្រទេសអូស្ត្រាលី ៖ ផ្លូវចម្ងាយ ២៤៣ គីឡូម៉ែត្រនេះមានទេសភាពដ៏អស្ចារ្យ ហើយលោកអ្នកប្រហែលឃើញកង់ហ្គារូតាមដងផ្លូវទៀតផង។

២. ផ្លូវហាយវេ Alaska នៅប្រទេសកាណាដា-រដ្ឋអាឡាស្កា ៖ តាមដងផ្លូវពោរពេញទៅដោយព្រៃភ្នំនៅតំបន់ទឹកកក។

៣. ផ្លូវ Romantic នៅប្រទេសអាល្លឺម៉ង់ ៖ ផ្លូវនៅជនបទប្រទេសអាល្លឺម៉ង់នេះមានទីក្រុងមជ្ឈិមសម័យ និងវាលស្មៅដ៏ខៀវស្រងាត់គួរឱ្យគយគន់។

៤. ផ្លូវ Atlantic Ocean នៅប្រទេសន័រវែស ៖ តាមផ្លូវនេះនឹងនាំលោកអ្នកទៅស្ពាន Storseisundet Bridge ដ៏អស្ចារ្យដែលល្អបំផុតសម្រាប់ទេសចរណ៍។

៥. ផ្លូវ Karakoram នៅប្រទេសប៉ាគីស្ថាន ៖ នេះគឺជាផ្លូវអន្តរជាតិដ៏ខ្ពស់បំផុតលើពិភពលោកដែលតភ្ជាប់ចិនភាគខាងលិចនិងប្រទេសប៉ាគីស្ថាន។ ចំណុចខ្ពស់បំផុតគឺស្ថិតចំព្រំដែនប្រទេសទាំងពីរ ដែលមានកម្ពស់ ៤៨០០ ម៉ែត្រ។ សាកគិតពីទេសភាពពីលើផ្លូវនេះទៅមើល!

៦. ផ្លូវ North Coast 500 នៅប្រទេសស្កុតឡែន ៖ ធ្វើដំណើរតាមដងផ្លូវនេះនឹងឃើញប្រាសាទដូចរឿងព្រេងនិទាន ឆ្នេរថ្មរដិបរដុប និង ថ្មបុរាណជាច្រើន។

៧. ផ្លូវ Ring នៅប្រទេសអ៊ីស្លង់ ៖ ទេសភាពភ្នំភ្លើង ដៃសមុទ្រ និងអាងទឹកក្ដៅគឺមាននៅតាមដងផ្លូវនេះ។

៨. ផ្លូវ Grossglockner High Alpine នៅប្រទេសអូទ្រីស ៖ ផ្លូវនេះឡើងទៅកំពូលភ្នំ Alpine កម្ពស់ ២៤៣៨ ម៉ែត្រដែលលោកអ្នកអាចមើលឃើញទេសភាពដ៏ខៀវស្រងាត់ពេញភ្នែក។

៩. ផ្លូវហាយវេ Trans-Andean នៅប្រទេសឈីលី-អាហ្សង់ទីន ៖ លាតសន្ធឹងពីប្រទេសដ៏អស្ចារ្យទាំងពីរ ផ្លូវចម្ងាយ ៣៦៣ គីឡូម៉ែត្រនេះមានទីតាំងពីទីក្រុង Santiago ប្រទេសឈីលីដល់ទីក្រុង Mendoza ប្រទេសអាហ្សង់ទីន។

១០. ផ្លូវ Blue Ridge Parkway នៅរដ្ឋ Virginia-North Carolina ៖ ផ្លូវនេះមិនមានស្លាកចរាចរណ៍ឬភ្លើងចរាចរណ៍ឡើយ តែវាមានផ្សែងស្រអាប់ខៀវស្រទន់វិលវល់នៅជុំវិញភ្នំ មើលពីចម្ងាយ។

១១. ផ្លូវតាមឆ្នេរសមុទ្រ Amalfi នៅប្រទេសអ៊ីតាលី ៖ ទេសភាពព្រៃភ្នំខៀវស្រងាត់ និងភូមិពោរពេញទៅដោយពណ៌ចម្រុះ គឺមាននៅតាមដងផ្លូវឆ្នេរសមុទ្រនេះដែលគេឃើញមានក្នុងភាពយន្តជាច្រើន ហើយត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

១២. ផ្លូវ Milford នៅប្រទេសនូវែលសេឡង់ ៖ តាមដងផ្លូវនេះលោកអ្នកអាចធ្វើដំណើររាប់គីឡូម៉ែត្រដោយឃើញមានតែព្រៃឈើ ភ្នំ និងបឹង៕

adverise with khmeread