ព្រះសង្ឃមួយអង្គខំអ៊ុំទូកធ្វើសមាធិនៅកណ្តាលបឹងឱ្យស្ងប់អារម្មណ៍ ស្រាប់តែទូកមួយប៉ះនឹងទូកព្រះអង្គ...រំពេចនោះក៏...

ថ្ងៃមួយមានព្រះសង្ឃមួយអង្គចង់ធ្វើសមាធិស្ងប់ស្ងាត់តែអង្គឯង ដូច្នេះតេគុណក៏បានអ៊ុំទូកទៅកណ្តាលបឹងស្ងាត់មួយ ហើយបោះយុថ្កា។ ហើយតេជគុណក៏ចាប់ផ្តើមធ្វើសមាធិ។ 

អស់ជាច្រើនម៉ោងកន្លងផុតទៅ ការតាំងសមាធិរបស់ព្រះអង្គពុំមានអ្វីមករំខាននោះឡើយ។ តេគុណបានស្លុងក្នុងការផ្តោតអារម្មណ៍ដ៏ស្ងប់សុខ។ 

ប៉ុន្តែរំពេចនោះស្រាប់តែមានទូកមួយបុកទូករបស់ព្រះអង្គ ។ ហើយទោះបីជាព្រះអង្គខំព្យាយាមធ្វើសមាធិបន្ត និង ខំធ្មេចភ្នែកយ៉ាងណា ក៏ក្នុងចិត្តរបស់ព្រះអង្គនៅតែមិនអស់ចិត្តនិងខឹងជាខ្លាំង។

ព្រះអង្គនឹកគិតក្នុងចិត្តទាំងខឹងសម្បារថា "ហេតុអីក៏មកជិះទូកបុកអាត្មាអ៊ីចឹង!"។ ពេលតេគុណត្រៀមបើកភ្នែក រួចស្រែកឱ្យអ្នកអ៊ុំទូកម្ខាងទៀត ស្រាប់តែឃើញទូកទទេគ្មានមនុស្ស ដាច់ខ្សែរសាត់មកបុកទូករបស់ព្រះអង្គ។

នៅគ្រានោះហើយ ដែលព្រះអង្គបានភ្ញាក់ស្មារតីដឹងថា កំហឹងគឺកើតចេញពីក្នុងចិត្តរបស់ព្រះអង្គផ្ទាល់។ 

ការដែលទូកនេះរសាត់មកបុកទូករបស់សង្ឃអង្គនេះ ទើបអាចធ្វើឱ្យកំហឹងផ្ទុះចេញពីក្នុងចិត្តរបស់ព្រះអង្គបាន។  

ចាប់ពីពេលនោះមក នៅពេលណាដែលព្រះអង្គជួបស្ថានការណ៍ ដែលធ្វើឱ្យព្រះអង្គខឹង ព្រះអង្គនឹងចងចាំជានិច្ចនូវហេតុការណ៍ទូកទទេបុកទូករបស់ព្រះអង្គ។ 

* នេះជាមេរៀនសំខាន់បំផុតដើម្បីគ្រប់គ្រងកំហឹងរបស់យើង។ ហើយត្រូវចងចាំថា ខ្លួនយើងផ្ទាល់ត្រូវតែទទួលខុសត្រូវចំពោះកំហឹងដែលបានផ្ទុះឡើង មិនមែនត្រូវបន្ទោសកត្តាខាងក្រៅនោះទេ។ ហើយត្រូវរំលឹកខ្លួនឯងជានិច្ចថា នៅពេលជួបស្ថានការណ៍ណាមួយឬនរណាម្នាក់ធ្វើឱ្យយើងមានកំហឹង នោះកំហឹងគឺកើតចេញពីក្នុងខ្លួនយើងតែប៉ុណ្ណោះ។ ហើយពេលនោះយើងមានជម្រើសថាតើត្រូវព្រលែងកំហឹងឱ្យចេញក្រៅ ឬក៏អត់៕

adverise with khmeread