មិននឹកស្មានថា អាហារ ៤ មុខនេះពូកែដល់ម្លឹង!!! ជួយខួរក្បាលចងចាំបានល្អមិនងាយភ្លេចឡើយ

តើអ្នកមានអារម្មណ៍ថាការចងចាំរបស់អ្នកមិនបានល្អ ឬខ្សោយដែរឬទេ? ហើយអ្នកមិនបានទៅជួបមនុស្សជាទីស្រឡាញ់តែមួយគត់ ដោយសារតែភ្លេចថ្ងៃខួបកំណើត ខួបអាពាហ៍ពិពាហ៍ ឬថ្ងៃពិសេសផ្សេងមែនទេ? នោះដោយសារតែខួរក្បាលកំពុងវិវឌ្ឍន៍ទៅចាស់ជរាមុនអាយុ ធ្វើឱ្យការចងចាំមានបញ្ហា។ ហើយបញ្ហានេះមិនមែនមានតែមនុស្សចាស់ មនុស្សពេញវ័យទេ ដែលជួបប្រទះ សូម្បីតែក្មេងក៏អាចជួបវាទាំងអាយុក្មេងល្ហក់ដែរ។

រឿងល្អបំផុត គឺការដោះស្រាយបញ្ហាការចងចាំដោយបែបធម្មជាតិ។ ហើយខាងក្រោមនេះគឺជាអាហារដែលអ្នកត្រូវបំប៉ន ដើម្បីឱ្យការចងចាំច្បាស់ៗ។

១. ផ្លែប៊ឺរ ៖ ផ្លែឈើនេះអាចព្យាបាលនិងបង្ការជំងឺផ្សេងៗ ដោយសារតែសារធាតុចិញ្ចឹមរបស់វា។ ផ្លែប៊ឺរអនុញ្ញាតឱ្យអ៊ុកស៊ីសែនដើរស្រួលចូលទៅដល់ខួរក្បាល។

២. ត្រី ៖ ត្រីដែលមានខ្លាញ់ល្អគឺត្រី​ស្បៃ​កា ត្រីសាល់ម៉ុង និងត្រីព្រួល អាចជួយដល់សុខភាពខួរក្បាលបាន។ នោះដោយសារតែវត្តមានរបស់ខ្លាញ់ Omega-3។

៣. ផ្លែប៉ោម ៖ នៅពេលអ្នកបរិភោគផ្លែប៉ោម វាជាការល្អណាស់ដែលអ្នកគួរបរិភោគវាទាំងសំបក។ សំបកផ្លែប៉ោម គឺមានសារធាតុ Quercetin ខ្ពស់ ក្នុងការបង្ការជំងឺវង្វេងផ្លែប៉ោមដែលមិនសូវក្រហម គឺរឹតតែល្អ ជាពិសេសផ្លែប៉ោមបៃតង។

៤. សូកូឡាខ្មៅគ្មានជាតិស្ករ ៖ សូកូឡាខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម ល្អសម្រាប់បេះដូង និងខួរក្បាល៕

adverise with khmeread