adverise with khmeread What does your lip colour say about you

ពណ៌​បបូរមាត់​របស់​អ្នក​អាច​ប្រាប់​អ្វីខ្លះ​អំពី​អ្នក​?

​    ​ជម្រើស​ប្រើ​ពណ៌​របស់​អ្នក​អាច​ប្រាប់​រឿងរ៉ាវ​ជាច្រើន​អំពី​បុគ្គលិកលក្ខណៈ​របស់​អ្នក ហើយ​ការ​ជ្រើស​ពណ៌​សម្រាប់​បបូរមាត់​របស់​អ្នក​ក៏​អាច​ប្រាប់​រឿងរ៉ាវ​ទាំងនោះ​បាន​ដូចគ្នា​។

​    ​១. ក្រហម​
​    ​ស្ត្រី​ដែល​ស្រឡាញ់​ពណ៌​ក្រហម​គឺ​មិនចេះ​ភ័យខ្លាច​អ្វី​ទាំងអស់ មាន​ភាពស្វាហាប់ មានចិត្ត​សប្បុរស និង​មាន​មន្ត​ស្នេហ៍​។ ការ​លាប​ពណ៌​ក្រហម​ជួយ​ទាក់ទាញ​ការចាប់អារម្មណ៍​និង​សក្តិសម​ខ្លាំងណាស់​សម្រាប់​នារីៗ​។

​    ​២. ផ្កាឈូក​
​    ​សម្រាប់​នារី​ដែល​ចូលចិត្ត​ពណ៌​ផ្កាឈូក ពួកគេ​ភាគច្រើន​គឺជា​សុភាពនារី និង​ជាម​នុស្ស​ដែល​គ្រប់គ្នា​ចូលចិត្ត និង​ស្រឡាញ់​ច្រើន​។ មួយវិញទៀត ស្ត្រី​ដែល​លាប​ក្រែ​ម​បបូរមាត់​ពណ៌​ផ្កាឈូក​គឺជា​មនុស្ស​ចិត្តល្អ និង​មាន​ស្នេហា​ផ្អែមល្ហែម​។​

​    ​៣. ពណ៌​ត្នោត​ព្រឿងៗ​
​    ​ស្ត្រី​ដែល​ចូលចិត្ត​លាប​បបូរមាត់​ពណ៌​ត្នោត​ព្រឿងៗ​តែង​ត្រៀមខ្លួន​ជានិច្ច​សម្រាប់​ការ​ប្រឈម​នានា​។ ពួកគេ​ក៏​មិនចេះ​ខ្លាច​ការឈ្លោះប្រកែក​គ្នា​ជាមួយ​ស្រី​ដទៃ​នោះដែរ​។

​    ​៤. ពណ៌​ថ្លា​
​    ​នារី​ដែល​ចូលចិត្ត​លាប​ក្រែ​ម​ថ្លា​ភាគច្រើន​ជា​សុភាពនារី និង​មានចិត្ត​ត្រជាក់​ជានិច្ច​។ ពួកគេ​មាន​ជំនឿ​ជាក់​យ៉ាងខ្លាំង​ចំពោះ​រូប​សម្រស់​របស់ខ្លួន ហេតុដូច្នេះ​ហើយ​ទើប​ពួកគេ​មិន​ចង់យក​ពណ៌​អ្វីមួយ​មក​បិទបាំង​បបូរមាត់​របស់ខ្លួន​ឡើយ​។

​    ​៥. ខ្មៅ​
​    ​ពណ៌​ខ្មៅ​តំណាងឱ្យ​នារីក្លាហាន និង​នារី​មានចិត្ត​មោះមុត​មិនធម្មតា​។ ពួកគេ​ពូកែ​តស៊ូ ខ្លាំងក្លា និង​ពិបាក​ឱ្យ​នរណាម្នាក់​ចូលមក​កាច់​បំបាក់​ពួកគេ​បានឡើយ​។ ពួកគេ​ក៏​ជា​មនុស្ស​រួសរាយ និង​ពូកែសម្តី​ផងដែរ​៕

adverise with khmeread
ប្រភព៖ អ៊ី​ត​ហ៊ែ​ល​ស៊ី​ផ្លាន​

អ្នកនឹងចូលចិត្ត

មតិយោបល់