បន្ទាប់ពីស្ដាប់គ្រូទាយតារាស្រី Lin Chi Ling មិនប្រកាន់រឿងមានកូនមុនរៀបការ

តារាស្រី Lin Chi Ling បានថតរូបពាណិជ្ជកម្មសម្រាប់មូលនិធិមនុស្សធម៌​អស់រយៈ​ពេល​៩​ឆ្នាំមកហើយ​ ហើយជា​ពិសេសនាងបានធ្វើ​ដំណើរទៅទីក្រុង​ Prague ដើម្បី​ថតរូបភាព​ផងដែរ។

នាងសង្ឃឹមថា នឹងធ្វើដំណើរទៅទីក្រុង Prague ដើម្បីក្របទឹកឃ្មុំ​នៅពេល​នាង​រៀប​ការ។ Lin Chi Ling បាននិយាយថា “បើទោះបីជាបច្ចុប្បន្នខ្ញុំ​នៅលីវប៉ុន្តែ​ខ្ញុំ​ចង់​បានបរិយាកាសបែបរ៉ូម៉ាន់ទិក​នៅទីក្រុងនេះ។ សង្ឃឹមថា លើកក្រោយ​វា​នឹងក្លាយ​ជា​ដំណើរ​កម្សាន្តសម្រាប់មនុស្សពីរនាក់​”។

ទោះបីជាយ៉ាងណាកាលពីពីរបីថ្ងៃមុន គ្រូទា​យ​បញ្ជាក់ថា សំណាងរបស់ Lin ក្នុងរឿងស្នេហាមិនសូវល្អទេ ហើយ​វាពិតជាពិបាក​សូម្បីទាំងពេល​ទាក់​ទង​គ្នា។

គ្រូទាយបានទស្សទាយថា អាពាហ៍ពិពាហ៍​របស់នាងគួរកើតមាននៅ​ដំ​ណាច់​ឆ្នាំ​២០១៧នេះ​ និង​បានរំឭកកុំឲ្យ​បដិសេធនឹងសំណើសុំស្រឡាញ់។ Lin មាន​អារម្មណ៍​សប្បាយ​ចិត្ត​មែនទែន នៅពេលឮដូច្នេះ ហើយ​នាងនិយាយ​ថា​នាងមិនប្រកាន់​នឹងរឿងមាន​កូន​មុនរៀបការនោះទេ៕

adverise with khmeread