ស្ត្រីម្នាក់ទុកចិត្តពេក ដល់ថ្នាក់ហ៊ានឱ្យអ្នកទេសចរអត់ជំនាញ វះកាត់ពង្រីកសុដន់ ឥឡូវស្លាប់ហើយ!

ស្ត្រីម្នាក់បានស្លាប់នៅក្នុងប្រទេសអូស្រ្តាលី បន្ទាប់ពីកែសុដន់រួច ដោយការវះកាត់ត្រូវបានគ្រប់គ្រងដោយ "ភ្ញៀវទេសចរ" ជនជាតិចិនម្នាក់ ដែលទើបតែបានមកដល់ប្រទេសនេះ ហើយមិនមានអាជ្ញាប័ណ្ណដើម្បីធ្វើការវះកាត់នោះទេ។

កាលពីថ្ងៃពុធ ស្រ្តីវ័យ ៣៥ ឆ្នាំ ឈ្មោះ Jean Huang បានទៅវះកាត់សុដន់ឱ្យធំនៅគ្លីនិកកែសម្ផស្សមួយក្នុងទីក្រុង Sydney។ ការវះកាត់ត្រូវបានធ្វើឡើងដោយស្រ្តីចិនឈ្មោះ Jie Shao វ័យ ៣៣ ឆ្នាំ គឺជាអ្នកដែលចាក់ថ្នាំស្ពឹក និងដាក់ថង់ស៊ីលីកូនចូលដើមទ្រូងរបស់នាង Huang។ យ៉ាងណាមិញ ការវះកាត់បានក្លាយទៅជារឿងរន្ធត់ នៅពេលបេះដូងរបស់ Huang លែងដើរ។ Shao បានព្យាយាមសង្រ្គោះបន្ទាន់រហូតបេះដូងលោតឡើងវិញដែរ ប៉ុន្ដែនាងមិនអាចរស់រានមានជីវិតបាន ហើយស្លាប់កាលពីថ្ងៃសុក្រ។

Shao មកពីប្រទេសចិន គឺជាអ្នកទេសចរម្នាក់ និងមិនបានទទួលការអនុញ្ញាតឱ្យធ្វើការវះកាត់នៅប្រទេសអូស្រ្តាលីនោះទេ។ ដោយឡែក Shao មានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតមកពីសាកលវិទ្យាល័យពីអង់គ្លេស ជំនាញខាងស្បែក។ ជនរងគ្រោះបានជួបនឹង Shao តាមរយៈមិត្តភក្តិ និងឯកភាពគ្នាដើម្បីធ្វើការវះកាត់សុដន់។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន Shao បានបង្ហាញខ្លួននៅក្នុងតុលាការ ដែលនាងត្រូវបានគេចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់រាងកាយនិងការប្រើថ្នាំពុលដល់ជីវិត៕

adverise with khmeread