adverise with khmeread 14552804558517

Zidane៖ Bale នឹងមិន​អាច​លេង​រហូត​ទាល់តែ​ជា​ដាច់ ១០០​ភាគរយ​ពីរ​បួស​

​    ​គ្រូបង្វឹក Real Madrid លោក Zidane បាន​និយាយ​ទៅ​សន្និសីទកាសែត​ថា​ការប្រកួត​រវាង​ក្រុម Real Madrid និង Athletic Bilbao នឹងមិន​អាចដាក់ Bale ឲ្យ​លេង​បាន​នោះទេ រហូត​ទាល់តែ​កីឡាករ​រូបនេះ​ជា​ពីរ​បួស​ដាច់​តែម្ដង​។​

​    ​លោក​បាន​បន្ដទៀតថា "Bale នឹង​បាន​លេង​នៅពេលដែល​គាត់​ជា​ពីរ​បួស​១០០​ភាគរយ​។ យើង​គ្រាន់តែ​ចង់​ឲ្យ​កីឡា​ទាំងអស់​ជា​ដាច់​មុនពេល​ចូល​តារាង​។ ហើយ​បើសិនជា​របួស​ជា​ដែរ តែ​បានតែ ៨០​ទៅ​៩០​ភាគរយ យើង​នឹងមិន​ដាក់​ឲ្យ​លេង​ក្នុង​តារាង​នោះទេ​ព្រោះ​វា​អាច​នឹង​ឲ្យ​កីឡាករ​លាប់​របួស​ឡើងវិញ​បាន​"៕

adverise with khmeread

មតិយោបល់