ប៉ូលិសនិងប្រជាជនជួយធ្វើបុណ្យដង្ហែសពសុនខក្លាហាន ក្រោយពី វាកើតជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ

គ្រូបង្វឹកឆ្កែប៉ូលិសម្នាក់នៅរដ្ឋ Connecticut ត្រូវបង្ខំចិត្តលាដៃគូដ៏ក្លាហានរបស់ខ្លួនបន្ទាប់ពីវាកើតជំងឺមហារីកថ្លើមដំណាក់កាលធ្ងន់ធ្ងរ។

សុនខឈ្មោះ K9 Hunter មានអាការៈមិនល្អប្រសើរមួយសប្ដាហ៍មកហើយ ហើយនៅពេលការធ្វើតេស្តលាតត្រដាងពីការព្យាករណ៍មិនអាចទទួលយកបាន ពេទ្យសត្វបានណែនាំគ្រូបង្វឹក Michael D'Aresta ថា ទុកដៃគូសំណព្វរបស់គាត់ឱ្យសម្រាកជារៀងរហូតទៅ។

មន្ត្រីប៉ូលិស D'Aresta និង Hunter បានបម្រើទីក្រុង Middletown នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០០៧ រហូតដល់ឆ្កែនេះបានស្លាប់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

ក្នុងទំព័រ Facebook ដែលត្រូវបានចែករំលែកដោយមនុស្សជាង ៥០០០ នាក់ នាយកដ្ឋានប៉ូលិសក្រុងខាងលើបានសម្ដែងការដឹងគុណដល់ឆ្កែដ៏ស្មោះត្រង់នេះ ដោយជួយធ្វើបុណ្យដង្ហែយ៉ាងត្រឹមត្រូវ៕

adverise with khmeread