តាមចំណង់កូនអាយុ១០ឆ្នាំចុះលេងទឹក គួចតាមទឹកហូរខ្លាំងលង់ស្លាប់

កណ្តាល ៖ ឃើញកូនចង់លេងទឹកឪពុកឈប់ម៉ូតូឱ្យកូនចុះលេងទឹក ហើយទឹកខ្លាំងកួចកូនលង់ស្លាប់ភ្លាមៗ នៅថ្ងៃទី០៤ កញ្ញា ២០១៧ វេលាម៉ោង៣ និង៣០ នាទី រសៀលនៅ ចំណុចស្ពានថ្មទី១ ផ្លូវសំពោង ភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។    

ប៉ូលិសនិយាយថា កុមាររងគ្រោះឈ្មោះ កែវ ពុធណារ័ត្ន ភេទប្រុស អាយុ១០ឆ្នាំ ជាតិខ្មែរ  មានទីលំនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរ សិស្សសាលាបឋមសិក្សា ហ៊ុន សែន ទឹកឃ្លាំង។

ប៉ូលិសបន្តថា មុនពេលកើតហេតុកុមាររងគ្រោះ ត្រូវឪពុកយកទៅលេងទឹកនៅចំណុចកើតហេតុ  ដោយកូនចង់ទៅលេងទឹកនៅចំណុចនោះ។ ពេលចុះពីលើម៉ូតូកុមាររងគ្រោះក៏បានចុះដើរសំដៅទៅទឹកតែម្តង។

ដោយនៅចំណុចនោះទឹកហូរខ្លាំងស្រាប់តែកួចយកកុមាររងគ្រោះទៅតាមទឹកលិចបាត់តែម្តង។ ឪពុកខំជួយរាវភ្លាមៗដែរតែរកមិនឃើញ។ លុះប្រហែលបានកន្លះម៉ោងក៏រកសពកូនឃើញ។ រួចយកសាកសពកុមាររងគ្រោះ មកផ្ទះនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង។

បន្ទាប់មកកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ព្រែករៃ មេឃុំព្រែករៃ ប៉ុស្តិ៍ទឹកឃ្លាំង មេឃុំទឹកឃ្លាំង មេភូមិ និងពេទ្យមណ្ឌលសុខភាពបានពិនិត្យសាកសពហើយសន្និដ្ឋានថាកុមារារងគ្រោះ ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។ ចំពោះសពកុមាររងគ្រោះ បានប្រគល់ឱ្យគ្រួសាធ្វើ បុណ្យតាមប្រពៃណី៕

adverise with khmeread