adverise with khmeread 9

ប៉ូលិស​ខេត្តកណ្តាល​បង្ក្រាប​ចោរប្លន់​មួយ​សម្បុក​

     កណ្តាល​៖ ក្រុមចោរប្លន់​ប្រដាប់អាវុធ​ត្រូវបាន​ប៉ូលិស​ខេត្តកណ្តាល​បង្ក្រាប​បានជា​បន្តបន្ទាប់​ហើយ​បានបង្ហាញ​មុខ​កាលពី​យ​ប់​ថ្ងៃទី​១២​កុម្ភ​:  បន្ទាប់ពី​បានធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​កាលពី​ថ្ងៃទី​៣១​មករា​២០១៦ វេលា​ម៉ោង​៧ និង​៤០​នាទី​នៅ​ចំណុច​ភូមិ​តា​គោគ ឃុំ​ឈ្វាំង ស្រុក​ពញា​ឭ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ២​នាក់​គឺ​១.​ឈ្មោះ ព្រីង ស៊ិន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ​(​ម្ដាយ​)​និង​២.​ឈ្មោះ តេង រ៉ា​ន់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្ម​ការី​នី​(​កូន​)​មាន​ទីលំនៅ​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញា​ឭ ខេត្តកណ្ដាល ។​

    ប៉ូលិស​បន្តថា វត្ថុតាង​ចាប់យក​៖​ដំបង​ឬ​ស្សី ០១​កំណាត់ ប្រវែង​០.៩​សង្ទីម៉ែត្រ បន្សល់ទុក​កន្លែងកើតហេតុ​,​សាក់​កាដូ ស្ពាយ​ពីក្រោយ​ខ្នង ពណ៌​ខ្មៅ មាន​អក្សរ​VANS ចាប់យក​ក្រោយ ឃាត់ខ្លួន​បាន​ឈ្មោះ ទ្រី សុ​ឃីម​និង​លុយ​រៀល ៦០.០០០​រៀល​។​

     ចំណែក​បាត់បង់​សម្ភារ​:​រួមមាន ១.​ទូរស័ព្ទ​០២​គ្រឿង LG .Nokai ស៊ីម​កាត​លេខ ២.​ប្រាក់​២០​ម៉ឺន​រៀល​៣.​ប្រាក់​ដុល្លារ ១.១០០$៤.​ខ្សែដៃ​មាស ៤​ខ្សែ ទម្ងន់ ១ តម្លឹង ៥​ជី​៥.​ខ្សែក មាស ៤​ខ្សែ ទម្ងន់ ១ តម្លឹង ៦​ជី ៥​ហ៊ុន​៦.​ចិញ្ចៀនមាស ៣ វង់ ទម្ងន់ ៥​ជី​៧.​បណ្ដោង​ខ្សែក មាស ចំនួន​២៨.​ចិញ្ចៀនពេជ្រ ៦​វង់​៩.​ខ្សែក ផ្លាក​ទីន ១​ខ្សែ ទម្ងន់​២​ជី​១០.​ខ្សែ​កជើង ១​ខ្សែ ទម្ងន់​១​ជី​៥​ហ៊ុន​១១.​ប័ណ្ណ​សម្គាល់​ទោចក្រយានយន្ត​និង​១២.​អត្តសញ្ញាណប័ណ្ណ​១ របស់​ឈ្មោះ ព្រីង ស៊ិន​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​៣​នាក់​គឺ​១.​ឈ្មោះ ទ្រី សុ​ឃីម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន ទីលំនៅ​ភូមិ​តា​គោក​ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល ឃាត់ខ្លួន​ថ្ងៃទី​០៩.០២.២០១៦ ម៉ោង​០៨.៤៥​នាទី ,២.​ឈ្មោះ សេង ដា ហៅ ស្វូ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ជាង​ពិតាន ទីលំនៅ​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល ឃាត់ខ្លួន​ថ្ងៃទី​១០.០២.២០១៦ ម៉ោង​០៨​ព្រឹក​និង​៣.​ឈ្មោះ មាន វាសនា ហៅ ជៀស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា ឋានន្ត​រសិក្ក អនុសេនីយ៍ទោ ទីលំនៅ​ភូមិ​វត្ត​ត្បូង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្ដាល គេចខ្លួន​កំពង់​បន្ត​ស្វែងរក ចាប់ខ្លួន ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ ជនរងគ្រោះ​ម្ដាយ​និង​កូនស្រី កំពុង​នៅក្នុង​តូប​លក់​ចាប់ហួយ​របស់ខ្លួន​ជាប់​និង​ផ្លូវលំ ខាងជើង​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញា​ឭ ខេត្តកណ្ដាល ។ ខណៈពេល​នោះ​មាន​ជនល្មើស​០៣​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ប្រដាប់​ដោយ​អាវុធខ្លី​០១​ដើម និង​វែង​០១​ដើម សម្លៀកបំពាក់​ស្លៀក ពណ៌​ខ្មៅ ពាក់មួក​ប៉ា​រ៉េ ពាក់​ម៉ាស់​មុខ បាននាំគ្នា​ចូល​តូប​លក់​ចាប់ហួយ​របស់​ជនរងគ្រោះ ហើយ​បានធ្វើ​សកម្មភាព ភ្ជុង​គម្រាម ជនរងគ្រោះ ប្លន់​យក​ទ្រព្យ សម្បត្តិ បន្ទាប់មក​ជនល្មើស​ទាំង​០៣​នាក់ ធ្វើ​សកម្មភាព​ប្រហែល​១០​ទៅ​១៥​នាទី​បាននាំគ្នា​គេចខ្លួន​ទៅ​ទិស​ខាងត្បូង​ភូមិ​។​

   តាម ចម្លើយសារភាព ឈ្មោះ សេង ដា បាន​សារភាពថា​៖ បានរៀបចំ​គម្រោងការ​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ តូប​លក់​ចាប់ហួយ​របស់​ឈ្មោះ ព្រីង សិន ភេទ​ស្រី នៅ​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល (​ប្រពន្ធ​)​និង​ឈ្មោះ វណ្ណឌី (​ប្ដី​) ជា​អតីត ម្ដាយក្មេក ឪពុកក្មេក នៅ​ថ្ងៃទី​៣១​មករា​២០១៦ ពេលធ្វើ​សកម្មភាព​ប្លន់​មាន​គ្នា​០៣​នាក់​។​

      រួមមាន​ឈ្មោះ​ដូច​ដូចខាងក្រោម​៖១.​ឈ្មោះ សេង ដា អាយុ​២៣​ឆ្នាំ ជាង​ពិតាន កម្មករសំណង់ (​អតីត​កូនប្រសារ​)២.​ឈ្មោះ ទ្រី សុ​ឃីម អាយុ​១៦​ឆ្នាំ មុខរបរ មិន​ពិត​ប្រាក ព្រូឡាន​(​អតីត​កូនសិស្សលោក​) និង​ជា​ប្អូនធម៌ របស់​ឈ្មោះ ព្រីង ស៊ិ និង​៣.​ឈ្មោះ មាន វាសនា ហៅ ជៀស អាយុ​២៤​ឆ្នាំ ជា​យោធា ។​

   ចម្លើយសារភាព​បន្តថា មុន​ពេលធ្វើ​សកម្មភាព​ប្លន់ ៣​ថ្ងៃ បក្ខពួក​ទាំង​០៣​នាក់ បាន​ជួបគ្នា​នៅមុខ​ក្លោងទ្វារវត្ត​ស្លែង និយាយ​គ្នា​ពិនិត្យ​ស្ថានភាព​ផ្ទះ​ឈ្មោះ ព្រីង ស៊ិ (​ជនរងគ្រោះ​) ដោយ​ឈ្មោះ សេង ដា បាន​សួរ​ទៅ​ឈ្មោះ ទ្រី សុ​ឃីម ថា​៖ ផ្ទះ​យាយ ស៊ីន​បិទ​ភ្លើង​ម៉ោង​ប៉ុន្មាន​? ។​

    ឈ្មោះ ទ្រី សុ​ឃីម បាន​ឆ្លើយថា​៖ បិទ​ម៉ោង​៩​ទៅ​១០​យប់ បន្ទាប់មក​សួរ​បន្តទៀតថា​៖ ថ្ងៃអាទិត្យ​ទី​៣១.០១.២០១៦ ទំនេរ​ដែរ​ឬ​អត់​?​ឈ្មោះ ទ្រី សុ​ឃីម ឆ្លើយថា ទំនេរ បើ​អញ្ចឹង​អ្ហែង​ទៅ​ប្លន់​អត់​? ពេលនោះ​ឈ្មោះ មាន វាសនា ហៅ​ជៀស ក៏​លូក​មាត់​បន្ទរ​ថា បើ​អ្ហែង​អត់​ទៅ អញ​បាញ់ចោល ។​

    ឈ្មោះ​ទ្រី សុ​ឃីម បាន​និយាយ​ទាំង​ភ័យ​ថា​ទៅ រួច​បន្ទាប់មក​មុនពេល បែក​គ្នា ឈ្មោះ សេង ដា បាន​ប្រាប់​ឈ្មោះ ទ្រី សុ​ឃីម ថា ល្ងាច​ថ្ងៃអាទិត្យ ម៉ោង​៦​ល្ងាច មក ចាំ​អញ​នៅ​ក្លោងទ្វារ វត្ត ស្លែង ហើយ​ចាំ​អញ មក​យក បន្ទាប់មក​ឈ្មោះ​សេង ដា បាន​ជិៈ​ម៉ូតូឌុប ឈ្មោះ មាន វាសនា ហៅ ជៀស ទៅផ្ទះ នៅតាម​ផ្លូវ​បាន​សួរ​ឈ្មោះ មាន វាសនា ហៅ​ជៀស ថា បង​ឯង​មាន​កាំភ្លើង​ទេ​? ។​

    ឈ្មោះ មាន វាសនា បាន​ឆ្លើយថា មាន​០២​ដើម វែង​០១ ខ្លី​០១ ។  លុះដល់​ថ្ងៃអាទិត្យ​ទី​៣១.០១.២០១៦ វេលា​ម៉ោង​ប្រហែល​៥​ល្ងាច ឈ្មោះ សេង ដា​
​បាន​ជិៈ​ម៉ូតូ ម៉ាក សង់​កូរ៉េ​ពណ៌​ក្រហម ខ្ចី​ពី​ឈ្មោះ ពេជ្រ ជា​មេជាង​ពិតាន មាន​ផ្លាកលេខ​សេរី​ចាស់ មិន​ចាំ​លេខ មកជួប​ឈ្មោះ មាន វាសនា ហៅ ជៀស នៅ​ម្ដំ​ុ​ខាងត្បូង​ភូមិ​តា​គោក ផ្លូវ​ឡើងទៅ​ភ្នំ​បា​សិទ្ធ ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ពេលនោះ​ឈ្មោះ មាន វាសនា ជិៈ​ម៉ូតូ​C125​សេរី​២០១១​មិន​ចាំ​ផ្លាកលេខ តែម្នាក់ឯង ។​

     ដោយមាន​ស្ពាយ​សាក់​កាដូ ពណ៌​ខ្មៅ​វែង ពេល​ជួបគ្នា​រួច ឈ្មោះ​សេង ដា បាន​ប្រាប់​ឈ្មោះ មាន វាសនា ឲ្យ​ទៅ​ចាំ​នៅ​ផ្លូវ​រទេះគោ​ក្បែរ​គុម្ព​ឬ​ស្សី​ខាងត្បូង​ផ្ទះ​ឈ្មោះ​ព្រីង ស៊ិ ប្រហែល​៣០០​ម៉ែត្រ ។ ឈ្មោះ​សេង ដា បាន​ជិៈ​ម៉ូតូ​ទៅយក​ឈ្មោះ ទ្រី សុ​ឃីម នៅមុខ​វត្ត​អង្គ​ស្លែង ពេលនោះ​ឃើញ​ឈ្មោះ ទ្រី សុ​ឃីម ស្ពាយ​សាក់​កាដូ ស្លៀកខោ​ខូវប៊យ​ពណ៌​ទឹក​បិ​ុ​ច អាវយឺត​ពណ៌​ខ្មៅ ។​

     ចំណែក​ឈ្មោះ សេង ដា ពាក់អាវ​ពណ៌​ផ្ទៃមេឃ​ដៃ​វែង និង​ខោ​ខូវប៊យ​ជើងវែង ពណ៌​ប្រផេះ រហែក​ក្បាលជង្គង់​ខាងឆ្វេង បាន​ជួប​ឈ្មោះ ទ្រី សុ​ឃីម​រួច ហើយ​មកជួប​ឈ្មោះ មាន វាសនា ហៅ​ជៀស នៅ​កន្លែង​ណាត់​ផ្លូវ​រទេះគោ ពេលមកដល់​បាននាំគ្នា​យក​ម៉ូតូ​ទាំង​០២​ទៅ​លាក់ទុក​ក្បែរ​គុម្ព​ឬ​ស្សី ឈ្មោះ មាន វាសនា បាន​បើក​សាក់​កាដូ​យក​កាំភ្លើង​០២​ដើម វែង​០១ ខ្លី​០១ មិន​ស្គាល់​ម៉ាក​។​

     ឈ្មោះ សេង ដា កាន់​កាំភ្លើងខ្លី ពាក់មួក​ប៉ា​រ៉េ ខ្មៅ ឈ្មោះ មាន វាសនា កាន់​កាំភ្លើង​វែង ពាក់មួក​សុវត្ថិភាព​ពណ៌​ក្រហម  ឈ្មោះ​ទ្រី សុ​ឃីម កាន់ដំបង​ឬ​ស្សី ០១​កំណាត់ ពាក់មួក​សុវត្ថិភាព ពណ៌​ខ្មៅ បាននាំគ្នា​ដើរ​សំដៅ​ទៅផ្ទះ​ជនរងគ្រោះ ឈ្មោះ ព្រីង ស៊ិ ។​

     ពេលទៅដល់​បាន​ឈប់​នៅ​តារាង​បាល់ មាន​ដើមត្នោត​មុខ​តូប​លក់​ចាប់ហួយ រង់ចាំ​មើល ៣​ទៅ​៤​នាទី ទើប​សម្រុក​ចូលធ្វើ​សកម្មភាព ដោយ​ឈ្មោះ សេង ដា ភ្ជង់​កូនស្រី​ជនរងគ្រោះ​ឈ្មោះ តេង រ៉ា​ន់ ផ្ទុប់​នឹង​គ្រែ​ពូក ឈ្មោះ មាន វាសនា បាន​អា​មេ​កាំភ្លើង​ចុះឡើង ឈ្មោះ​ទ្រី សុ​ឃីម កាន់ដំបង​ឬ​ស្សី គម្រាម​ឈ្មោះ ព្រី​ន ស៊ិ ថា មានអី​ដោះ​ហ្នឹង​មក បើ​មិន​ដោះ​បាញ់ចោល​ទាំងអស់ ឈ្មោះ ព្រី​ន ស៊ិ បាន​ដោះ​ក្រវិល​ឲ្យ  ឈ្មោះ ទ្រី សុ​ឃីម បាន​រើ កកាយ យកបាន កាបូប​ពណ៌​ផ្កាឈូក មាន​ដៃ​យួរ​ចំហៀង ។​

     ឈ្មោះ ព្រីង ស៊ិ បានដាក់​គ្រឿងអលង្កា​ក្នុងនោះ បន្ទាប់​បក​បាននាំគ្នារ​ត់​គេចខ្លួន មករក​កន្លែង​លាក់​ម៉ូតូ ឈ្មោះ​មាន វាសនា បាន​ប្រមូល​កាំភ្លើង​យកមក​ទុក​ក្នុង​សាក់​កាដូ ហើយ​នាំគ្នា​ជិៈ​ម៉ូតូ មក​ផ្ទះ​របស់ខ្លួន នៅ​ភូមិ​ព្រៃ​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ចូលដល់​ក្រោមផ្ទះ​បាននាំគ្នា​បើក​មើល​សម្ភារៈ​ដែល​ប្លន់​បាន  មាន​លុយ​៩០០$ លុយ​រៀល​៤០​ម៉ឺន ចិ​ញ្ជៀ​ន​០៤​វង់ ខ្សែក​០២​ខ្សែ​ខ្សែដៃ​០២​ខ្សែ ឈ្មោះ មាន វាសនា ចែក​ឲ្យ​ឈ្មោះ សេង ដា ចំនួន​៥០០$ ចែក​ឲ្យ​ឈ្មោះ ទ្រី សុ​ឃីម ចំនួន​១០​ម៉ឺន​រៀល ឈ្មោះ សេង ដា បាន​សួរ​ឈ្មោះ មាន វាសនា ថា ចំណែក​ខ្ញំ​ុ​បាន​តិច​ម្ល៉េះ​?​។​

     ឈ្មោះ មាន វាសនា គម្រាមថា ឲ្យ​ប៉ុ​ណ្ណឺង​ហើយ ចង់បាន​ប៉ុន្មាន ទៀត​ប្រយ័ត្ន អញ​បាញ់ចោល​បន្ទាប់មក​បាន​នាំគ្នា​ដេក​នៅលើ​គ្រែ​ក្រោមផ្ទះ ។ ព្រឹក​ឡើង​ម៉ោង​៦ ឈ្មោះ សេង ដា បាន​ឌុប​ឈ្មោះ ទ្រី សុ​ឃីម ត្រឡប់មកផ្ទះ​វិញ មុន​ចេញដំណើរ​ឈ្មោះ មាន វាសនា បាន​គម្រាមថា បើ​ពួក​អ្ហែង និយាយប្រាប់​ប៉ូលីស អញ​ហ្នឹង​បាញ់ចោល​មួយ​គ្រួសារ ។​

    បន្ទាប់មក​ទាំង​០២​នាក់ ឈ្មោះ​សេង ដា និង​ឈ្មោះ ទ្រី សុ​ឃីម បាន​ជិៈ​ម៉ូតូ​ចេញមក​ហើយ​ជជែក​គ្នា​បណ្ដើរ​ថា  បើ​គេ​ចាប់បាន​ឆ្លើយថា​ធ្វើ​សកម្មភាព​តែ​០២​នាក់​បាន​ហើយ  បើ​គេ​សួររក​កាំភ្លើង​ប្រាប់ថា លាក់ទុក​នៅ​គុម្ព​ឬ​ស្សី បើ​រក​អត់​ឃើញ​ចេះតែ​ថា ឲ្យ​រួចៗ​ខ្លួន​ទៅ ។​

    ជនសង្ស័យ​ទាំង​០២​នាក់ បញ្ជូនមក​តុលាការ​ថ្ងៃទី​១១.០២.២០១៦ វេលា​ម៉ោង​១៦.៣០​នាទី និង​កំពុង​បន្ត​តាម​ស្វែងរក​ឈ្មោះ មាន វាសនា ហៅ ជៀស ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។ បានស្នើ​សុំ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន មក​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល លេខ​៖ ០០១ ចុះ​ថ្ងៃទី​១២.០២.២០១៦​ព្រះរាជអាជ្ញា លឹម សុគ​ន្ថា  ដើម្បី​បន្ត​តាម​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ មាន វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូម​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល មុខរបរ​ធ្វើ​យា​ធា ឪពុក​ឈ្មោះ ចេង មាន ម្ដាយ​ឈ្មោះ សេក ភាព ។​

    សហការ​ពន្លាត​ដែន​សមត្ថកិច្ច​ជាមួយ កងរាជអាវុធហត្ថ​ខេត្ត​កំពង់​កំពង់ស្ពឺ តាម​ស្វែងរក​ចាប់​ឃាត់ខ្លួន​ឈ្មោះ មាន​វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​យោធា តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ស្ពឺ មាន​តួនាទី​ជំនួយការ​ការិយាល័យ​ទី​២ ឋានន្តរ​សិ​ក្ត អនុសេនីយ៍ទោ មាន​ទីលំនៅ​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល ។​

    ចាប់ខ្លួន​ថ្ងៃទី​១២.០២.២០១៦ ម៉ោង​១១.៥៨​នាទី  និង​ដកហូត​ចាប់យក​សម្ភារៈ​ដូចខាងក្រោម​៖១.​ម៉ូតូ​០១​គ្រឿង ស្កុប​ពី ពណ៌​ស សេរី​២០១៣ ពាក់​ផ្លាកលេខ កំពង់ចាម​1K-5028  អត់​មាន​ពន្ធ​២.​ទូរស័ព្ទ ម៉ាក​ណូគា​០១​គ្រឿង លេខ​៖ 010.710095/097.6822425៣.​លុយ​ដុល្លារ ១០០$ ៤.​លុយ​ខ្មែរ ៥៦០០​រៀល​៥.​អត្តសញ្ញាណប័ណ្ណ នាយ​ទា​ហ៊ាន​០១​សន្លឹក​៦.​លិខិតឆ្លងដែន ចិន ពណ៌​ក្រហម ០១​ក្បាល​៧.​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ០១ សន្លឹក​៨.​រូបថត​យោធា ០៤ សន្លឹក​៩.​កាត ATM នៅ​ប្រទេស​ចិន​០១​សន្លឹក​១០.​លោហធាតុ​ពណ៌​ក្រហម ខ្សែដៃ​០១​ខ្សែ​១១.​ខ្សែក ពណ៌​ស ០១​ខ្សែ​១២.​លោហធាតុ​ពណ៌ ក្រហម ចិ​ញ្ជៀ​ន​០១ វង់​១៣.​លិខិត​លក់​ម៉ូតូ ០១ សន្លឹក​១៤.​ប័ណ្ណ​ត្រួតពិនិត្យ​បទល្មើស ចរាចរណ៍​ផ្លូវគោក​០១​សន្លឹក​១៥.​បង្កាន់ដៃ​ពិន័យ​អន្តរកាល ០១ សន្លឹក​១៦.​នាមប័ណ្ណ​អាហារ​ដ្ឋា​ន ០៤​សន្លឹក​១៧.​កាបូប​ដាក់​លុយ​ពណ៌​ខ្មៅ ០១១៨.​អាវ យោធា ពាក់​សិ​ក្ត​២ ចំនួន​០១១៩​ស្នាប់ដៃ ០១ ពណ៌ ស្ព័ន​២០.​ស្រោម​កាំភ្លើងខ្លី K59 ចំនួន​០១,​អាវុធ ធ្វើ​សកម្មភាព​២១.​អាវុធខ្លី ០១​ដើម ម៉ាក PA​ម៉ាប បង់​០១ គ្រាប់​លេខ​៖ 38897២២.​អាវុធ​វែង AK បត់ ០១​ដើម បង់​០១ គ្រាប់ ចំនួន​៣០​លេខ​៖ 38656-24011616 ២៣.​អាវុធខ្លី ០១ ដើម ម៉ាក K54 បង់​០១ គ្រាប់​០៨​លេខ​៖ 55007593២៤.​លិខិត​បេសកកម្ម​លេខ​៖ ០៨០/០១៥ ចុះ​ថ្ងៃទី​២៣.១២.២០១៥ របស់​យោធភូមិភាគ​ទី​៣ កងឯកភាព សាលា​ពលទាហាន​ទី​៣ បញ្ជា​ឲ្យ​លោក​វ​.​ត្រី ចេង មាន មុខងារ គ្រូ​ទ័ពព្រៃ ផុតកំណត់​ថ្ងៃទី ៣០.០៣.២០១៦ ចុះហត្ថលេខា នាយក ឧ​.​ត្រី ទុន ណ​ម​។​

    សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ តាម​នីតិវិធី ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់