មិនធម្មតា! ដើរតាមផ្លូវចេញពីផ្សារសុខៗ បែកទឹកភ្លោះ ប្រសូតកូនតាមផ្លូវដោយខ្លួនឯង រួចងើបដើរទៅផ្ទះវិញ ដៃម្ខាងបីកូន ដៃម្ខាងកាន់អីវ៉ាន់

ថ្មីៗនេះមានវីដេអូមួយកំពុងល្បីពាសពេញបណ្ដាញសង្គមចិន ដោយបង្ហាញដំណើរពីផ្សារលក់ទំនិញរបស់ម្ដាយម្នាក់ត្រូវបានអាក់ខាន នៅពេលទឹកភ្លោះរបស់គាត់បានបែក។ បន្ទាប់មក ម្ដាយរូបនេះបានផ្ដល់កំណើតដល់កូនស្រីរបស់ខ្លួននៅលើដងផ្លូវក្នុងទីក្រុងយុនហ្វូ នៃខេត្តក្វាងទុង។

ការផ្ដល់កំណើតភ្លាមៗនេះបានធ្វើឱ្យអ្នកដំណើរតាមដងផ្លូវភ្ញាក់ផ្អើលជាខ្លាំង។ គេអាចឃើញមានឈាមតាមដងផ្លូវនិងលើសម្លៀកបំពាក់របស់ម្ដាយរូបនេះ។ សំណាងល្អ គេឃើញអ្នកដំណើរខ្លះបានចូលខ្លួនជួយដល់ស្ត្រីរូបនេះ។

យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា រថយន្តសង្រ្គោះបន្ទាន់និងគិលានុប្បដ្ឋាយិកាបានមកដល់កន្លែងកើតហេតុដើម្បីកាត់ទងសុកនិងមើលថែទារិកាតូចនេះ។ ជាក់ស្ដែង គេមិនឃើញមានការលំបាកច្រើនអំពីការផ្ដល់កំណើតនេះឡើយ។ ក្រោយមក ម្ដាយថ្មីថ្មោងម្នាក់នេះត្រូវបានឃើញដើរចេញពីកន្លែងកើតហេតុ ជាមួយដៃម្ខាងកាន់ទំនិញនិងម្ខាងទៀតកាន់កូនស្រីរបស់ខ្លួន៕


adverise with khmeread