និស្សិតស្រីទើបពេញក្រមុំ ប្រកាសលក់ព្រហ្មចារីក្នុងកាសែត ព្រមទាំងមានបណ្ណធានា!!! ហេតុផលពីក្រោយរឿងនេះ រឹតតែហួសចិត្ត

និស្សិតអ៊ុយក្រែនដ៏អស់សង្ឃឹមវ័យ ១៨ ឆ្នាំម្នាក់បានដាក់លក់ព្រហ្មចារីរបស់នាងតាមរយៈកាសែតក្នុងស្រុកមួយ ព្រោះនាងត្រូវការលុយចំនួន ២ ពាន់ដុល្លារជាបន្ទាន់។

នារីជំទង់ម្នាក់ឈ្មោះ Yulia បានប្រាប់ទៅកាសែតមួយក្នុងទីក្រុង Melitopol ភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែនថា "មិនយូរមិនឆាប់ ខ្ញុំនឹងត្រូវនិយាយពាក្យលាទៅព្រហ្មចារីហើយ។ ដូច្នេះវាជាការល្អដែលត្រូវធ្វើវាក្នុងវិធីបែបនេះ ជាជាងបាត់ព្រហ្មចារីនៅកន្លែងជប់លាងស្រវឹង"។

ពាណិជ្ជកម្មរបស់នាងដាក់នៅទំព័រមុខថា "ព្រហ្មចារីសម្រាប់លក់" បង្ហាញនៅក្នុងប្រអប់សេចក្ដីជូនដំណឹងស្វែករកអ្នកទិញនាឡិកា វត្ថុបុរាណ និងអាជីវកម្ម។

លើនោះសរសេរថា "នារីដ៏គួរឱ្យស្រឡាញ់អាយុ ១៨ ឆ្នាំ ជានិស្សិត នឹងផ្ដល់ព្រហ្មចារីដល់បុរសណាដែលឱ្យលុយនាង ៥0.000 hryvnia ( ២ ពាន់ដុល្លារ)"។

ហើយនាងក៏លើកឡើងថា នាងត្រូវការលុយសម្រាប់បុព្វហេតុល្អមួយ និងមិនចំណាយទៅលើការកម្សាន្ត ឬខ្ចះខ្ចាយនោះទេ។ ហើយនាងនឹងបង្ហោះក្រដាសពិនិត្យសុខភាពនៅមន្ទីរពេទ្យក្នុងស្រុក ដើម្បីធានាព្រហ្មចារីរបស់នាងផងដែរ៕

adverise with khmeread