អ្នកកាសែតម្នាក់និយាយថា តួកុនកូនជ្រូកជប៉ុន មកសម្ងំលក់ខ្លួនយ៉ាងសុខសាន្តនៅលើកោះតៃវ៉ាន់ និងចិនដីគោក

តារាសិចជប៉ុនហាក់កំពុងស្វែងរកទីផ្សារនៅក្រៅប្រទេស ជាពិសេសនៅប្រទេសចិននិងកោះតៃវ៉ាន់ ដើម្បីបន្តជីវិតពីឧស្សាហកម្មក្នុងស្រុក ដែលកំពុងបន្តស្លាប់បន្តិចម្ដងៗ។

ពាក្យចរចាមអារ៉ាមតាមអនឡាញអះអាងថា ទីក្រុងតៃប៉ិជាជម្រកឧស្សាហកម្មកម្សាន្តសិចលាក់បាំងជាយូរណាស់មកហើយ។ លើសពីនេះ មានសេចក្ដីរាយការណ៍ថា តារាសិចជប៉ុនលក់ខ្លួននៅកោះនេះ។

កាលពីដើមខែមីនាឆ្នាំនេះ ប្រភពអនឡាញដដែលខាងលើបានលើកឡើងពីកាសែតតៃវ៉ាន់មួយដែលបានអះអាងថា តារាសិចជប៉ុននាង Kirari Hoshizora ត្រូវបានកំណត់ពេលដោយឱ្យបម្រើការជាស្រីផ្កាមាសនៅតម្លៃ ៧៥.០០០ ដុល្លារតៃវ៉ាន់ (២៥០០ ដុល្លារ) ក្នុងអតិថិជនម្នាក់រយៈពេលបីថ្ងៃជាប់គ្នា អំឡុងព្រឹត្តិការណ៍ពិសេសមួយនៅទីក្រុងតៃប៉ិ។ កាលពីឆ្នាំមុនតារាសិចនាង Arisa Fujii ក៏ត្រូវបានគេរាយការណ៍ថាបានធ្វើរឿងស្រដៀងនេះដែរ។

ដោយចង់ដឹងពីការពិត អ្នកកាសែតមកពីទស្សនាវដ្ដីអនឡាញជប៉ុន Cyzo បានស៊ើបអង្កេតដោយផ្ទាល់នៅតៃវ៉ាន់។

អ្នកកាសែតមកទស្សនាវដ្ដីនេះបានទៅតំបន់ Taipei Huaxi Tourist Night Market ដែលត្រូវគេស្គាល់ចំពោះការចេញរកស៊ីរបស់ពួកស្រីពេស្យានៅពេលព្រះអាទិត្យលិច។ នៅតំបន់នេះ អតិថិជនអាចបង់លុយដល់អ្នកលក់សំបុត្រតាមដងផ្លូវប្រហែល ៥០០ យ៉េន (៤,៥ ដុល្លារអាមេរិក) ដើម្បីជ្រើសរើសស្ត្រីរកស៊ីផ្លូវភេទក្នុងតម្លៃប្រមាណ ៤០០០ ទៅ ៦០០០ យ៉េន (៣៧-៥៥ ដុល្លារអាមេរិក)។

ស្ត្រីលក់សំបុត្រម្នាក់បាននិយាយថា "យើងអាចស្វែងរកតារាសិចជប៉ុនឱ្យលោកក្នុងតម្លៃ ២០.០០០ ដុល្លារតៃវ៉ាន់ (៦៦៥ ដុល្លារអាមេរិក) ដែលជាតម្លៃថោកជាងអត្រានៅប្រទេសជប៉ុន ដែលអាចច្រើនជាង ៣០ ទៅ ៤០ ដង"។

ស្ត្រីលក់សំបុត្រនេះបាននិយាយថា តារាសិចជប៉ុនជាច្រើនមកតៃវ៉ាន់ តែមិនបានផ្ដល់ឈ្មោះជាក់លាក់ដរាបណាមានការបង់ប្រាក់។ "លោកដឹងទេ ពួកគេទាំងអស់ស្រស់ស្អាត ពិតជាស្រស់ស្អាត"។

ស្ត្រីម្នាក់នេះបានទទូចថា ស្រីពេស្យាទាំងនោះពិតជាតារាសិចជប៉ុននៅពេលត្រូវអ្នកកាសែតសួរច្រំដែលៗ។ បន្ទាប់មកនាងត្រូវបានសួរឱ្យបញ្ជាក់ពីតារាសិចម្នាក់ដើម្បីបញ្ជាក់ពីការអះអាង។

នាងបានអះអាងថា "ខ្ញុំមិនអាចហៅតារាសិចម្នាក់មកយប់នេះបានឡើយ លោកត្រូវកក់ជាមុនបើមិនអ៊ីចឹងទេពួកគេនឹងមិនមកឡើយ។ ខ្ញុំអាចនាំតារាសិចម្នាក់ក្នុងរយៈពេលបួនថ្ងៃ។ អ៊ីចឹងហេតុអ្វីលោកមិនលេងជាមួយស្រីតៃវ៉ាន់វិញនៅថ្ងៃនេះ"?

ដោយមិនអាចស្នាក់នៅរយៈពេលបួនថ្ងៃ អ្នកកាសែតរូបនេះបានសម្រេចសួរអ្នកទទួលភ្ញៀវជប៉ុននៅសណ្ឋាគារមួយកន្លែង។ អ្នកទទួលភ្ញៀវរូបនោះបាននិយាយថា "មកទល់ឥឡូវមានតារាសិចជប៉ុនបួននាក់បានស្នាក់នៅសណ្ឋាគាររបស់យើង។ ផលិតកម្មរឿងសិចជប៉ុនប្រែក្លាយតារាសិចដែលមិនអាចរកប្រាក់ចំណេញបាន ទៅជាស្រីពេស្យានៅទីនេះ (តៃវ៉ាន់)។ បើទោះជាពួកគេមិនល្បីល្បាញ បុរសតៃវ៉ាន់នឹងចាយលុយច្រើនៗប្រសិនពួកគេឃើញគម្រប DVD សិចរបស់តារាសិច។ យ៉ាងណាក្ដី ផលិតកម្មសិចជប៉ុនពិតជាពេញនិយមនៅទីនេះណាស់"។

អ្នកនិពន្ធម្នាក់អមដំណើរអ្នកកាសែត Cyzo បាននិយាយថា "មានតារាមិនត្រូវគេស្គាល់ជាច្រើនដែលអ្នកប្រហែលមិនធ្លាប់ឮ ប្រសិនបើយើងនិយាយអំពីតារាបែបនេះ អ៊ីចឹងវាមិនពិបាកឡើយក្នុងការកក់ពួកគេ"។

និយាយផ្នែកច្បាប់វិញ គឺមិនមានភាពប្រាកដប្រជាទេ ព្រោះពេស្យាចារគឺត្រូវហាមឃាត់នៅតៃវ៉ាន់។ ក្នុងឆ្នាំ ២០១១ ច្បាប់ត្រូវបានកែប្រែដើម្បីអនុញ្ញាតឱ្យមានតំបន់ពាណិជ្ជកម្មផ្លូវភេទពិសេស។

យ៉ាងណាក្ដី អ្នកកាសែត Cyzo មិនបានបញ្ជាក់ពីកន្លែងដែលខ្លួនបានស្នាក់នៅ ដោយកត់សម្គាល់ថា សណ្ឋាគារតម្លៃធូរថ្លៃនៅជុំវិញកន្លែងគាត់បានស្នាក់នៅ តែងត្រូវប្រើប្រាស់ជាកន្លែងណាត់ជួបស្រីពេស្យា។ គាត់ដឹងថា ស្រីរកស៊ីផ្លូវភេទនិងអ្នកគ្រប់គ្រងពួកគេទទួលការអនុញ្ញាតស្ងាត់ៗពីអាជ្ញាធរ។

ទោះយ៉ាងណា អ្នកកាសែត Cyzo មិនអាចបញ្ជាក់បានថា តារាសិចជប៉ុនកំពុងលក់ខ្លួនយ៉ាងសកម្មនៅតៃវ៉ាន់ឬយ៉ាងណា៕

adverise with khmeread