ពិតទេ!!! គ្រាន់តែរកទីតាំងសម្រាប់ឱ្យនាគចូលក្នុងហាង នោះការរកស៊ីនឹងកាក់កបខ្លាំង?

អ្នករកស៊ីនៅប៉ែកអាស៊ី និងសូម្បីលោកខាងលិច មិនដែលចោលនោះឡើយជំនឿ ជាពិសេសហុងស៊ុយ ដើម្បីជួយលើករាសីការរកស៊ីរបស់ពួកគេឱ្យកាក់កប។ យ៉ាងណាមិញ តាមជំនឿរបស់អ្នកដែលរកស៊ីជោគជ័យ ពួកគេយល់ថា ទាល់តែអញ្ជើញនាគឱ្យចូលក្នុងហាងរកស៊ី ឬក្រុមហ៊ុន ឬ ផ្ទះសម្បែង ទើបការរកស៊ីដំណើរការទៅរលូន និងកាក់កបខ្លាំង។ 

តើធ្វើយ៉ាងណាដើម្បីអញ្ជើញនាគឱ្យចូលក្នុងហាងរបស់យើង? 

ទីតាំងហុងស៊ុយនាគ គឺគ្រប់កន្លែងនៅក្នុងហាង ឬ ផ្ទះសម្បែង គ្រាន់តែត្រូវប្រកាន់ត្រណមខ្លះ ដូចជា មិនត្រូវដាក់នៅកន្លែងមានថាមពលទាប (បន្ទប់ទឹក) ឬ ដាក់ខ្ពស់ពេក (ពោលដាក់ត្រឹមភ្នែក គឺល្អបំផុត)។ 

នាគគឺតំណាងឱ្យទឹក និង លុយកាក់ ដូច្នេះ ពណ៌ល្អបំផុតសម្រាប់រូបនាគ ឬ ចម្លាក់នាគ គឺ ខ្មៅ បៃតង ខៀវ ខៀវចាស់ ឬ ពណ៌មាស។ ពណ៌ទាំងអស់នេះសុទ្ធសឹងតំណាងឱ្យធាតុទឹក និង លុយកាក់។ 

តាមរយៈការតាំងរូបនាគ ឬ ចម្លាក់នាគ ក្នុងហាង ឬ ក្រុមហ៊ុន ឬផ្ទះសម្បែង វានឹងជួយនាំមកនូវលុយកាក់ និងជួយលើករាសីក្នុងការរកស៊ីឱ្យកាក់កបរាល់ថ្ងៃ និងជួយទប់មិនឱ្យខាតឡុងចុងឡើយ។ 

តើលោកអ្នកជឿលើហុងស៊ុយបែបនេះឬក៏អត់? លោកអ្នកអាចសាកល្បងមើលដោយខ្លួនឯង រួចសឹមវិនិច្ឆ័យតាមក្រោយ៕ 

adverise with khmeread