វិធីសង្គ្រោះបឋមខុសបច្ចេកទេសទាំង ៩ នេះ អាចធ្វើឱ្យមានគ្រោះថ្នាក់រឹតតែខ្លាំងដោយមិនដឹងខ្លួន!

នៅពេលមានគ្រាគ្រោះអាសន្ន រឿងដំបូងដែលយើងត្រូវគិតក្នុងចិត្ត គឺដំបូន្មានរបស់មិត្តភក្តិនិងគ្រួសាររបស់យើង។ យ៉ាងណាមិញ បើទោះជាការណែនាំរបស់ពួកគេប្រាប់នោះល្អ ប៉ុន្ដែការដឹងតៗគ្នាគឺជារឿងគ្រោះថ្នាក់។

ខាងក្រោមនេះគឺជាវិធីសង្គ្រោះបឋម ដែលអ្នកត្រូវតែដឹង និងមិនត្រូវធ្វេសប្រហែលចំពោះដំបូន្មានដែលឱ្យមកខុសនោះទេ។

១. ការដាក់ទឹកកកលើស្នាមជាំ
ទឹកជួយកាត់បន្ថយស្នាមជាំ ប៉ុន្ដែមិនមែនយកទឹកមកដាក់ពីលើស្នាមជាំដោយផ្ទាល់នោះទេ វាអាចរលាកបាន។ ត្រូវរកក្រណាត់ដាក់ទឹកកក រួចស្អំ ២០ នាទី រួចរង់ចាំ ២០ នាទីសឹមអនុវត្តម្ដងទៀត។

២. បំបាត់គ្រុនក្ដៅ
ដើមឡើយគេយកអាល់កុលនិងទឹកខ្មេះបំបាត់គ្រុនក្ដៅ ប៉ុន្ដែការធ្វើបែបនេះមានតែបង្កឱ្យស្ថានភាពធ្ងន់ធ្ងរទេ។ វិធីសាស្រ្តត្រឹមត្រូវគឺផឹកទឹកឱ្យច្រើន និងនៅបន្ទប់សីតុណ្ហភាពត្រជាក់ ១៧ អង្សា។

៣. ការផ្ងារមនុស្សកំពុងសន្លប់
ពេលមនុស្សកំពុងសន្លប់កុំព្យាយាមដាក់ជនរងគ្រោះដេកផ្ងារ ឬសាចទឹកត្រជាក់ពីលើពួកគេ ធ្វើបែបនេះមានតែលើសដើម។ ពេលជនរងគ្រោះភ្ញាក់ខ្លួនកុំឱ្យផឹកកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំង មានតែធ្វើឱ្យខ្សោះជាតិទឹកថែម។

វិធីត្រឹមត្រូវ គឺគួរដាក់ឱ្យដេកផ្កាប់មុខ បញ្ឈរជើងឱ្យខ្ពស់ ដោះសម្លៀកបំពាក់ដែលតឹងៗចេញ និងហាមឱ្យបែរស្ដាំពេលដឹងខ្លួន។

៤. ការប្រើបឺរ ឬក្រែមព្យាបាលរលាកភ្លើង
ការប្រើបឺរ ឬក្រែមអាចឱ្យរលាកភ្លើងរឹតតែជ្រៅឡើង។ វិធីសាស្រ្តត្រឹមត្រូវ គឺត្រាំទឹកត្រជាក់ ១៥ នាទី ហើយហាមទម្លុះពងបែក ប្រសិនបើវាចេញមក ព្រោះអាចឆ្លងមេរោគបាន។

៥. ការរុំបង់របួសដោយខ្លួនឯង
ប្រសិនបើអ្នកថ្លោះជើង សូមកុំរុំវាដោយខ្លួនឯង ព្រោះវាអាចឱ្យរបួសកាន់តែខ្លាំង។ វិធីសាស្រ្តល្អ គឺទៅពេទ្យ ដើម្បីឱ្យពេទ្យរុំក្នុងវិធីសាស្រ្តត្រឹមត្រូវ។

៦. ការដាក់របស់ក្ដៅឧណ្ហៗលើ.កជើងគ្រិច
កម្ដៅមានតែឱ្យសាចដុំរងរបួសថែម ព្រោះវាធ្វើឱ្យលំហូរឈាមហូរលឿន បង្កឱ្យហើមកជើង។ វិធីសាស្រ្តត្រឹមត្រូវ គឺដាក់របស់ត្រជាក់ពីលើ.កជើង។

៧. ការធ្វើឱ្យខ្លួនឯងក្អួតនៅ ពេលពុលអ្វីមួយ
វិធីសាស្រ្តចម្បងនៅពេលពុល គឺធ្វើឱ្យខ្លួនឯងក្អួត។ ប៉ុន្ដែមិនមែនសុទ្ធតែសារធាតុបំពុលនោះអាចឱ្យអ្នកធ្វើតាមវិធីសាស្រ្តក្អួតខ្លួនឯងបានទេ។ ពុលអាស៊ីត អាល់កាឡាំង ឬសារធាតុផ្សេងៗ គឺត្រូវបានគេរឹតបន្តឹងមិនឱ្យអនុវត្តតាមវិធិសាស្រ្តក្អួតខ្លួនឯងទេ។ វិធីសាស្រ្តល្អបំផុត គឺតេទៅលេខសង្គ្រោះបន្ទាន់ភ្លាមៗ។ ប្រសិនបើអ្នកប្រាកដថាក្អួតនឹងធ្វើឱ្យអ្នកល្អ កុំប្រើ ម៉ង់ហ្គាណែស ម្សៅមេនំប៉័ង ឬទឹកដោះគោជំនួយ។ ជំនួសមកវិញពិសាទឹកកក្ដៅឧណ្ហៗឱ្យបានច្រើន។

៨. ការដោះស្រាយវត្ថុខាងក្រៅចូលទៅក្នុងភ្នែក
ការប្រើដៃទៅលូកចូលភ្នែក គឺខុសទាំងស្រុង ហើយជាលទ្ធផលធ្វើឱ្យរបួសថែម។ វិធិសាស្រ្តត្រឹមត្រូវ គឺយកបង់រុំ មករុំភ្នែករួចហៅវេជ្ជបណ្ឌិត ហើយគេនឹងយកទឹកម្យ៉ាងមកលាងភ្នែករបស់អ្នក។

៩. ការដកកញ្ចក់ពេលរបួសដាច់រយះ
ការដកកញ្ចក់ពីរបួសដាច់រយះ គឺគ្រោះថ្នាក់បំផុត ព្រោះវាបង្កឱ្យរបួសរឹតតែធ្ងន់ និងអាចហូរឈាមរហូតដល់ស្លាប់ទៀតផង។ មិនថាកាំបិត របស់ស្រួច មុត...យកជនរងគ្រោះទៅមន្ទីរពេទ្យវះកាត់៕

adverise with khmeread