adverise with khmeread Untitled 1

អាមេរិក​ម្នាក់ និង​រុស្សី​ម្នាក់​អត់​លិខិតឆ្លងដែន និង​ផុតកំណត់​ទិដ្ឋាការ​ស្នាក់នៅ​ប៉ូលិស​ខេត្ត​ព្រះសីហនុ ចាប់បញ្ជូន​ឲ្យ​ទៅ​ស្រុក​វិញ​

    ភ្នំពេញ ៖ ជនជាតិ​អាមេរិក​ម្នាក់ និង​រុស្សី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន និង​ត្រូវបញ្ជូន​ឲ្យ​ទៅ​ស្រុកទេស​វិញ ពាក់ព័ន្ធ​ករណី​អត់​មាន​លិខិតឆ្លងដែន និង​ផុតកំណត់​ទិដ្ឋាការ​ស្នាក់នៅ ។​

    ប៉ូលិស​និយាយថា ជនបរទេស​២​នាក់​នេះ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែកុម្ភ​:​ឆ្នាំ​២០១៦ វេលា​ម៉ោង ៥​និង​២០ នាទី​ល្ងាច​ដោយ​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​និង​កម្លាំង​ប៉ូលិស​ទេសចរណ៍​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ នៅ​ចំណុច​ឆ្នេរ​អូរ​ឈើទាល ស្ថិតក្នុង​ក្រុម​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

    ប៉ូលិស​បន្តថា ជនបរទេស​ទាំង​២​នាក់​នោះ​គឺ​១- ឈ្មោះ Fomin Sergei ភេទ​ប្រុស សញ្ជាតិ​រុស្សី កើត​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ​១៩៥៨ កាន់​លិខិតឆ្លងដែន​លេខ ៧១ ៣១៦១១៨៩ ផុត​សុពលភាព​ថ្ងៃទី​១ ខែ​កុ​ម្ភះ ២០២១ (​អំ​ពីបទ​ស្នាក់នៅ​លើស​ទិដ្ឋាការ​កំណត់ តាំងពី​ថ្ងៃទី ៦ ខែកក្កដា ២០១៥) និង​២- ឈ្មោះ Ronald Lueddere ភេទ​ប្រុស សញ្ជាតិ​អាមេរិក​កើត​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​១៩៧៩ ពាក់ព័ន្ធ​អំ​ពីបទ​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន បង្ក​អំពើហិង្សា និង​ភាពអនាធិបតេយ្យ ដើរ​អុកឡុក​តាម​បណ្តា​ភោជនីយដ្ឋាន និង​ផ្ទះសំណាក់​មួយចំនួន នៅតាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល​៕​

adverise with khmeread

មតិយោបល់