អ្នកវិទ្យាសាស្ត្រណាសានិយាយថា ក្រុង Houston ឥឡូវបានស្រុតចុះក្រោម ក្រោយរងទឹកជំនន់ដ៏ធំ

ខណៈដែលនៅភាគអាគ្នេយ៍រដ្ឋតិចសាសនិងរដ្ឋល្វីសសៀណា បានដោះស្រាយការបំផ្លិចបំផ្លាញដែលបន្សល់ទុកដោយខ្យល់ព្យុះ Harvey អ្នកវិទ្យាសាស្រ្តនិយាយថាគ្រោះមហន្តរាយនេះខ្លាំងពេក បណ្ដាលឱ្យទីក្រុង Houston ស្រុតចុះក្រោម។

យោងតាមអ្នកវិទ្យាសាស្រ្តជំនាញខាងរញ្ជួយដីលោក Chris Milliner នៅមន្ទីរពិសោធន៍ម៉ាស៊ីនហោះហើររបស់ណាសាបាន​ឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិបានរុញទីក្រុង Houston ចុះក្រោម ២ សង់ទីម៉ែត្រ ដោយទឹកជំនន់ធ្ងន់ពេក។

អ្នកជំនាញកត់ចំណាំថា បាតុភូតធម្មជាតិនេះ គឺជាលទ្ធផលមកពីការថមថយដីនិងការរួមដី ខណៈដែលតំបន់ខ្លះត្រឡប់មកសភាពដើមវិញ៕


adverise with khmeread