ផ្ទះគេដទៃទៀតនៅរដ្ឋតិចសាសលិចដោយសារខ្យល់ព្យុះអស់ហើយ ដោយឡែកមានតែផ្ទះនេះមួយនេះគត់អត់លិច ដោយសារត្រៀមជើងព្រួលជាមុន!!!

គ្រួសារនៅរដ្ឋតិចសាសមួយបានរួចខ្លួនពីទឹកជំនន់ដ៏អាក្រក់បំផុតបង្កឡើងដោយព្យុះ Harvey ដោយសារតែទំនប់ដ៏អស្ចារ្យមួយនេះ។

ផ្ទះរបស់ Randy និង Jennifer Socha ស្ថិតនៅក្នុងទីក្រុង Rosenberg រដ្ឋតិចសាស រងគ្រោះដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំមុន។ ដូច្នេះនៅពេលពួកគេដឹងថា ព្យុះ Harvey នឹងមកដល់ ពួកគេដឹងច្បាស់ណាស់ថានឹងត្រូវធ្វើអ្វីដើម្បីទប់ស្កាត់ទឹកជំនន់។

Randy ភ្លាមៗបានចូលទៅមើលអនឡាញស្វែងរកវិធីសាស្រ្តដើម្បីរក្សាផ្ទះពួកគេពីទឹកជំនន់ ហើយពួកគេក៏រកឃើញក្រុមហ៊ុនមួយមានមូលដ្ឋាននៅ Louisiana ដែលពួកគេលក់ទំនប់ទឹកហៅថា Aqua Dams តម្លៃមួយឈុត ១៨.០០០ ដុល្លារ។

Aqua Dams គឺជាបំពង់ក្រណាត់មិនចេះជ្រៀបទឹក ដែលអាចដាក់ទឹកនិងប្រើដូចបាវខ្សាច់ទប់ទឹកដែរ។ ហើយបើមានភ្លៀងចូលក្នុងផ្ទះ ពោងងនោះនឹងស្រូបយកទឹកចូលខាងក្នុងបំពង់របស់វា៕


adverise with khmeread