មិនមែន ៨ នាក់ទេ គឺ ១២ នាក់!!! ស្ត្រីថៃសាហាវអស់ទាស់ ដើររៀបការជាមួយប្រុសៗ ១២ នាក់ បោកយកលុយថ្លៃទឹកដោះខ្ទេចគ្មានសល់

បុរសប្រាំពីរនាក់បានដាក់ពាក្យបណ្ដឹងប្ដឹងស្រ្តីម្នាក់ ដោយចោទប្រកាន់នាងពីបទឆបោក បន្ទាប់ពីនាងបានបោកប្រាស់បុរសទាំងនេះឱ្យរៀបការជាមួយខ្លួន រួចហើយយកលុយចំណងដៃរត់បាត់។

ដោយនាំបុរសទាំងនេះទៅមន្ទីរបង្ក្រាបបទល្មើសក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារម្សិលមិញ មេធាវីល្បីឈ្មោះ Songkran Achariyasap បានកត់សម្គាល់ថា ជនឆបោកមានឈ្មោះ Jariyaporn Buayai វ័យ ៣២ ឆ្នាំ ដែលមានដើមកំណើតពីខេត្តឡឺយ។

មេធាវីរូបនេះបានចោទប្រកាន់ថា នាងបានទាក់ទងជនរងគ្រោះតាមរយៈ Facebook ដោយចាប់ផ្ដើមទំនាក់ទំនងផ្អែមល្ហែម រួចហើយបានស្នើពួកគេឱ្យវិនិយោគក្នុងជំនួញផ្លែឈើរបស់នាង។ ក្រោយមកពួកគេបានរួមភេទនិងរៀបការ មុននឹងនាងប្រមូលយកលុយថ្លៃបណ្ណាការទៅអស់។

ក្នុងចំណោមជនរងគ្រោះមានបុរសម្នាក់ឈ្មោះ Prasarn Thiamyaem វ័យ ៣២ ឆ្នាំមកពីខេត្តប្រាក់ជួបគីរីខាន់ បាននិយាយថា គាត់បានស្គាល់ស្រ្តីម្នាក់នេះកាលពីខែកុម្ភៈ ឆ្នាំ ២០១៥ បន្ទាប់ពីចុច "Like" គ្នាលើបណ្ដាញសង្គម Facebook។ បន្ទាប់មកពួកគេបានពិភាក្សាជំនួញផ្លែឈើហើយគាត់ត្រូវបានស្នើឱ្យធ្វើជាសហវិនិយោគិនរបស់នាង។

លោក Prasarn បាននិយាយថា គាត់បានឱ្យស្ត្រីម្នាក់នេះខ្ចីលុយចំនួន ២០០.០០០ បាត (៦០៣៣ ដុល្លារអាមេរិក) ជាការវិនិយោគ។ ក្រោយមកពួកគេបានរួមភេទហើយបន្ទាប់មកនាងបានអះអាងថា មានផ្ទៃពោះ។ មង្គលការរបស់ពួកគេបានប្រារព្ធនៅខេត្តប្រាក់ជួបគីរីខាន់ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥ នៅពេលគាត់បានឱ្យលុយនាងចំនួន ២០ ម៉ឺនបាតបន្ថែម។

គាត់បានរស់នៅជាមួយនាងចំនួនបួនថ្ងៃ។ បន្ទាប់មកនាងបានប្រាប់គាត់ថា នាងត្រូវទៅស្រុកកំណើត។ ក្រោយមកនាងបានឱ្យញាតិម្នាក់ទាក់ទងទងគាត់ដោយប្រាប់ថា នាងរលូតកូនហើយមិនចង់ឱ្យគាត់ទាក់ទងនាងទៀតឡើយ។

Pairat Phuengsuk វ័យ ២៨ ឆ្នាំមកពីខេត្តផេតឆាបូន បាននិយាយថា គាត់បានស្គាល់ស្ត្រីម្នាក់នេះតាមរយៈបណ្ដាញសង្គម Facebook ក្នុងខែមេសាឆ្នាំនេះ ហើយបានដេកជាមួយនាងនាពីរខែក្រោយមក។ បន្ទាប់មកនាងបានស្នើឱ្យគាត់វិនិយោគក្នុងជំនួញផ្លែឈើរបស់នាង និងរៀបការជាមួយនាងនៅផ្ទះរបស់នាងក្នុងទីក្រុងរ៉ាងស៊ីត ខេត្តផាធុមថានី ក្នុងខែឧសភា។

គាត់បានឱ្យលុយចំណងដៃដល់នាងចំនួន ១៨០.០០០ បាត (៥៤២៨ ដុល្លារអាមេរិក)។ មួយថ្ងៃបន្ទាប់ពីមង្គលការ នាងបានខ្ចីរថយន្ត Pickup របស់គាត់ដោយអះអាងថា ដើម្បីដឹកផ្លែឈើនៅខេត្តចាន់បុរី។ នាងបានប្រាប់គាត់ឱ្យរង់ចាំផ្លែឈើនៅខេត្តផេតឆាបូន មុននឹងបាត់ខ្លួន។

មេធាវី Songkran បាននិយាយថា នាង Jariyaporn បានបោកបុរស ១២ នាក់ប្រមាណ ២-៣ លានបាត (៦-៩ ម៉ឺនដុល្លារអាមេរិក) ក្នុងម្នាក់។ លោកបាននិយាយថា ជនឆបោករូបនេះបានអះអាងថា ខ្លួនមានឈ្មោះ Soipet Paleewal ដែលជាស្ត្រីម្នាក់ដែលនាង Jariyaporn ប្រហែលបានជួលដើម្បីបើកគណនីធនាគារ ដើម្បីទទួលលុយពីជនរងគ្រោះ។

មេធាវីបានបន្ថែមថា ជនរងគ្រោះក៏បានទាមទារឱ្យមានការកាត់ទោសម្ដាយរបស់ជនឈរបោកម្នាក់នេះ ដែលពួកគេបាននិយាយថា បានចូលរួមពិធីមង្គលការរបស់ខ្លួន ក៏ដូចជានាង Soipet ដែលមិនបានបង្ហាញខ្លួនបន្ទាប់ពីដំណឹងនេះ៕

adverise with khmeread