adverise with khmeread Image 5

ប្រវត្តិ​ខ្លី​របស់​នាង Taew Nataporn

    នាង Nattapohn Temeeruk ហៅ​ឈ្មោះ​ក្រៅ​ថា Taew ជា​តារា​សម្តែង​ប្រចាំ​បុ​ស្តិ៍​លេខ​៣​ថៃ​ជា​តារា​ថៃ​កូនកាត់​ចិន​រូបនេះ​កើត​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​១៩៨៩ និង​មាន​កម្ពស់​១,៦៣ម៉ែត្រ​។​

     នាង​ក្លាយជា​តារា​លេចធ្លោ​ម្នាក់​ក្រោយពេល​បាន​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ទូរទស្សន៍​សម្រាប់​ផលិត​ទឹកដោះគោ​ធំជាងគេ​បំផុត​របស់​ចិន​ជាមួយ​តារា​ចិន​២​នាក់​គឺ  Yi Jian Lianនិង Liu Yi Fei​។​

     នាង​បាន​ក្លាយជា​តារា​ថៃ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ពី​អ្នក និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​នៅក្នុង​ប្រទេស​ចិន​។​

        សម្រាប់​ខ្សែភាពយន្ត​ដំបូង​ដែល​នាង​បាន​ចូលរួម​សម្តែង​នោះ​មាន​ចំណងជើង​ថា​"Naruk"​នៅក្នុង​ឆ្នាំ​២០០៦ ជាមួយ​លោក Man Karin Satayu ។​

    នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក Thon Aach Lhaisakul ហើយ​មាន​មិត្ត​ភ​ក្ត​ជិតស្និទ្ធ​មាន​មួយ Margie Rasri Balenciaga៕​

adverise with khmeread

មតិយោបល់