អំបិល ក្រៅពីប្រើសម្រាប់បន្ថែមរសជាតិអាហារ នៅអាចប្រើសម្រាប់ដោះស្រាយបញ្ហា យើងជួបប្រទះរាល់ថ្ងៃបានទៀត!!!

១. បង្ការថ្លើមអណ្ដើកនៅលើវាំងននក្នុងបន្ទប់ទឹក
នៅពេលអ្នកទិញវាំងននសម្រាប់ដាក់ក្នុងបន្ទប់ទឹកដំបូង ត្រូវបោកវាជាមួយនឹងទឹកអំបិលសិន ធ្វើបែបនេះទើបវាមិនចេញថ្លើមអណ្ដើក។

២. បំបាត់រមាស់ដោយសារមូសខាំ
រមាស់ដោយសារមូសខាំ អ្នកគ្រាន់តែយកដៃជ្រលក់ទឹក រួចលូកក្នុងអំបិល ហើយត្រដុសកន្លែងមូសខាំជាការស្រេច។

៣. ធ្វើឱ្យដែកស្ពាន់ថ្មី ភ្លឺរលោងឡើងវិញ
លាយអំបិលឱ្យក្រាស់ជាមួយនឹងទឹកខ្មេះ និងម្សៅមី ហើយត្រដុសជាមួយនឹងស្ពាន់ជាការស្រេច។

៤. បង្ការខ្ទាតខ្លាញ់ពេលចៀនអាហារ
មុនពេលអ្នកដាក់ប្រេងឆាចូល អ្នកត្រូវរោយអំបិលលើខ្ទះជាមុនសិន។

៥. ដុតទៀនប្រើបានយូរ
យកទៀនទៅត្រាំក្នុងអំបិល ជាដំណោះស្រាយមួយដើម្បីប្រើទៀតឱ្យបានយូរម៉ោង។

៦. បំបាត់ក្លិនស្អុយក្នុងស្បែកជើង
បំបាត់ក្លិនស្អុយក្នុងស្បែកជើង អ្នកគ្រាន់តែខ្ចប់អំបិលជាមួយនឹងកូនក្រណាត់ រួចដាក់ចូលក្នុងស្បែកជើងទុកចោល ២-៣ ម៉ោងជាការស្រេច។

៧. គ្មានទេស្រមោច
លាយអំបិលជាមួយនឹងទឹក ១ ភាគ ៤ ដាក់ចូលក្នុងដបទឹកសម្រាប់បាញ់។ ពេលឃើញស្រមោចទីណា អ្នកគ្រាន់តែទៅបាញ់ទីនោះ វានឹងមិនមកទៀតទេ៕

adverise with khmeread