adverise with khmeread 1

រថយន្ត​TAXI បើក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៦​ផ្ទាំង (​មាន​វីដេអូ​)

     ភ្នំពេញ​៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៦​ផ្ទាំង​រង​កា​ខូចខាត​បាក់​រាប​ដល់​ដី​ខណៈ​ដែលមាន​រថយន្ត​TAXI របស់​សមាគមន៍​ក្នុង​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​
១​គ្រឿង បាន​បើក​បោះពួយ​យ៉ាង​លឿន​ហើយក៍​រេ​ចង្កូត​ទៅបុករ​ង​ការខូចខាត​តែ​មិនមាន​អ្នករងរបួស​ទេ​។​

     គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី យប់​ថ្ងៃទី​១២​ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    តាម​សម្តី​របស់​អ្នកឃើញ​ហេតុ​បាន​និយាយថា គេ​បានឃើញ រថយន្ត​មួយគ្រឿង​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-4617 បើកបរ​ដោយ​បុរស​ម្នាក់​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។​

    លុះ​មកដល់​ចំណុចកើតហេតុ​ក៏​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​បាក់​អស់​ចំនួន​៦​ផ្ទាំង ធ្វើអោយ​រថយន្ត​បង្ក​ដាច់​ក្រឡេក​ង់​មុខ​ទៅ​លែងរួច​តែម្តង ។​

    អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​បាន​ឲ្យ​ដឹង​ដែលថា មុនពេល​កើតហេតុ​នេះ មកពី​គាត់​បើករថយន្ត​គេច​ជាមួយ​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​ទើប​ធ្វើ​ឲ្យ​រថយន្ត​របស់គាត់​រេ​ចង្កូត​ទៅ បុក​រនាំង​ចែក​ទ្រូងផ្លូវ​បែបនេះ​តែម្តង មិនមែន​គាត់​ស្រវឹងស្រា​ទេ ។​

    ក្រោយ​កើតហេតុ​ក៍មាន​នគរបាល​ចរាច​រណ៍​ក្រុង​មក​ស្ទួ​ច​រថយន្ត​បង្ក​ព្រមទាំង​ឃាត់ខ្លួន​អ្នកបើកបរ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ ដោះស្រាយ​នៅពេល​ក្រោយ​គ្នា​តាមផ្លូវ​ច្បាប់​៕​

 

adverise with khmeread

មតិយោបល់