ស្រីជំទង់ម្នាក់មានអារម្មណ៍ថាឈឺកធ្ងន់ធ្ងរខ្លាំង ពេលឪពុកម្ដាយនាំទៅពេទ្យពិនិត្យស្ទើរតែគាំងបេះដូង!

ដូចមិត្តភក្តិរបស់នាងដែរ Sara Aitchison គឺជាសិស្សសាលាដែលមានបញ្ហាឆ្អឹងកងក បង្កឡើងដោយបច្ចេកវិជ្ជា។

យ៉ាងណាមិញ នាងបានធ្វើរោគវិនិច្ឆ័យឃើញបញ្ហានេះឡើង បន្ទាប់ពីនាងត្អូញត្អែរអំពីការឈឺកយ៉ាងខ្លាំង។ បន្ទាប់ពីបានជួបអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ នាងត្រូវបានគេប្រាប់ថាកើតបញ្ហានេះដោយសារចុចទូរស័ព្ទលេង។

ស្ថានភាពរបស់នាងគឺជាលទ្ធផលចុចទូរស័ព្ទលេងឱនកឥតល្ហែតាមរយៈកម្មវិធីបណ្ដាញសង្គមនៅផ្ទះ។ ហើយមិត្តរបស់នាងមួយចំនួន ដែលនាងលេងសន្ទនាជាមួយ ក៏មានបញ្ហាដូចគ្នានេះដែរ។

បន្ទាប់ថតកាំរស្មីអ៊ិច វេជ្ជបណ្ឌិតលោក Chad Cotter រកឃើញថានាង "ខូចឆ្អឹងកងក" ដែលធ្វើឱ្យវេជ្ជបណ្ឌិតស្កែននាងជាលើកទី ២ ដើម្បីឱ្យប្រាកដថា គាត់មិនច្រឡំរូបថតតាមកាំរស្មីអ៊ិចជារបស់មនុស្សចាស់។

បើទោះជាការថតតាមកាំរស្មីអ៊ិចធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង ប៉ុន្តែវេជ្ជបណ្ឌិតរបស់នាងបានបកស្រាយថា បញ្ហានេះកំពុងក្លាយជាស្ថានភាពជំងឺកើតឡើងញឹកញាប់ ចាប់តាំងពីមានសិស្សមកពិនិត្យជាមួយនឹងរោគសញ្ញាដូចជា ជំងឺឈឺក្បាលប្រកាំង ឈឺស្មា និងឈឺឆ្អឹងកច្រើនឡើងៗ៕

adverise with khmeread