អ្នកប្រាជ្ញ Einstein ចាប់ជាតិ? ក្មេងអូស្ត្រាលីកាត់វៀតណាមអាយុ ៨ ឆ្នាំបង្កើតរឿងអច្ឆរិយៈជាមួយសមត្ថភាពចងចាំ (IQ) ខ្ពស់ជាង ១៣៥

Evan Luc-Tran គឺជាក្មេងប្រុសកាត់អូស្រាលី-វៀតណាមអច្ឆរិយៈវ័យ ៨ ឆ្នាំម្នាក់មកពីទីក្រុង Sydney ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអន្តរជាតិសម្រាប់ការពូកែចងចាំរូបថតដ៏គួរឱ្យភ្ញាក់ផ្អើល។

បង្ហាញមុខក្នុងកម្មវិធី Little Big Shots របស់អូស្រ្តាលីក្នុងវគ្គពីរ កុមារា Evan Luc-Tran ត្រូវបានគេដាក់រហស្សនាមថា "Australian Einstein" សម្រាប់ IQ មិនធម្មតា ដែលរកឃើញមាន IQ ខ្ពស់ជាង ៩៩ ភាគរយ (ខ្ពស់ជាង ១៣៥ IQ)។

ក្នុងកម្មវិធី ម្ចាស់កម្មវិធី Shane Jacobson បានបង្ហាញយ៉ាងច្បាស់អំពីសមត្ថភាពបញ្ញារបស់ Luc-Tran តាមរយៈការប្រកួតប្រជែងខុសៗគ្នាមួយ។

ក្មេងប្រុសដ៏ពូកែអស្ចារ្យនេះអាចនិយាយឈ្មោះរដ្ឋធានីទាំងអស់ក្នុងពិភពលោក ឬនាយករដ្ឋមន្ត្រីរបស់អូស្រ្តាលី ឬប្រធានាធិបតីអាមេរិកទាំងអស់បាន។ ហើយគាត់ដឹងឆ្នាំណា ដែលពួកគេឡើងកាន់តំណែងទៀតផង។ ហើយក្មេង​ប្រុសនេះអាចរាប់តួលេខរបស់ pi បានទៅដល់ ២០០ ទសភាគឯណោះ។

ដោយឡែកកម្មវិធី Little Big Shots ដើមឡើយបង្កើតដោយលោក Ellen DeGeneres និង Steve Harvey ផ្សាយក្នុងប៉ុស្ដិ៍លេខ ៧ អូស្រ្តាលី និងមានអ្នកមើលប្រហែល ១,៦ លាននាក់៕

adverise with khmeread